ជន​ជាតិ​ភាគ​តិច​ខេត្ត​មណ្ឌល​គិរី​ ទំនើប​​ ទាន់​សម័យ ​ទាំង​ជីវភាព ​និង​ការ​រស់​នៅ

353
មណ្ឌលគិរី៖ បច្ចុប្បន្ន​គេ​កម្រ​បាន​ឃើញ​ជន​ជាតិ​ដើមភា​គតិ​ចប្រើ​ប្រាស់​សំលៀក​បំពាក់​បុរាណ​ខ្លាំង​ណាស់​ ព្រោះ​តែ​លំហូរ ចូល​សំលៀក​បំពាក់​បែប​សម័យ​និយម។
ភាព​ទាន់​សម័យ​បាន​ធ្វើ​ឲ្យការ​ប្រើប្រាស់​សម្លៀក​បំពាក់​ដែល​មាន​តាំង​ពី​សម័យ​បុរាណកាល​របស់​ជន​ជាតិ​ដើមភាគ​តិច​ក្នុង​ខេត្ត​មណ្ឌល​គិរី ​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ជា​បន្ត​បន្ទាប់​ ។
ជន​ជាតិ​ព្នង​ម្នាក់​នៅ​ខេត្ត​មណ្ឌល​គិរីបាន​អោយ​ដឹង​ថា ស​ម័យនេះ​គេ ​លែង​ពាក់​ហើយ​ ខោអាវ​ពី​មុន​នោះ.​..ព្រោះ​ក្មេង​ឥឡូវ​គេ​ចូល​ចិត្តរបស់​ទាន់​សម័យ​ ។
បើ​ទោះជា​យ៉ាង​ណា ​គេ​នៅ​សង្កេ​តឃើញ​សំលៀក​បំពាក់​បុរាណរ​បស់ជនជា​តិដើម​ភាគ​តិច​ នៅ​តែ​ទទួលបា​នការចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ផលិត​កុន ​និង​ចម្រៀង​កាយ​វិការ​មួយ​ចំនួន​ ដែល​បាន​ជ្រើសរើស​យក​សំលៀក​បំពាក់​ប្រពៃណី​របស់​ជនជាតិភាគ​តិច​ទៅស្លៀក​ពាក់​សម្តែង ដើ​ម្បីទ​ទួល​បាន​ការចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​។
បច្ចុប្បន្ន​ជន​ជាតិ​ដើម​ភាគ​តិចដែល​រស់​នៅខេ​ត្តមណ្ឌលគិរី ​ស្ទើរ១០០% ​បាន​នឹង​កំពុង​បោះប​ង់ចោលនូវ​របៀ​បរស់ នៅ​តាម​យថាកម្ម​ដូច​កាល​ពីមុន​ ដោយ​ពួក​គាត់​បាន​រៀន​របៀប​រស់​នៅ ​តាម​បងប្អូនខ្មែរ​កណ្តាល ​រាល់​ពេល​ឈឺថ្កា​ត់ គឺ​ទៅ​មន្ទីរ​ពេទ្យ ​បញ្ជូន​កូន​ទៅសាលា​រៀន ចេះចិញ្ចឹម​សត្វ និង​បង្កបង្កើន​ផលកសិកម្ម​តាម​បែប​ទំនើប ​។
ទន្ទឹម​នឹង​នោះ​សូម្បី​តែ​សំលៀកបំពាក់ ​ប្រពៃណី​ពី​ដូនតា ​ក៏​គេ​កម្រ​បាន​ឃើញ​ពួក​គាត់​ស្លៀក​ពាក់​ជា​សាធារណៈ​ណាស់ ​។ ហើយ​កាល​ស្រុក​មិន​ទាន់​មាន​សុខសន្តិ​ភាព​ពេញ​លេញ ​ការ​ស្លៀក​ពាក់​របស់​ពួក​គាត់​គឺ​នៅ​ប្រើ​ប្រាស់​បែប​ប្រពៃណី ​តួយ៉ាង​ដូច​ជា៖ ​ស្រ្តីមា​នស្លៀក​តែ​សំពត់​ លែង​ល្វែង​លើ​ ចំណែក​បុរស​គ្រាន់​តែ​យក ក្រណាត់​មក​បិទ​លាក់​កន្លែង​កេរ្តិ៍​ខ្មាស់​ប៉ុណ្ណោះ៕
បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី មិនត្រឹមតែមានការវិវត្តន៍នៃការស្លៀកពាក់ប៉ុណ្ណោះទេ សូម្បីការ ប្រើប្រាស់សំភារៈនិយម ក៏មិនចាញ់បងប្អូនខ្មែរដែរ ដូចជាការប្រើប្រាស់ទូរស័ព្ទដៃ គ្រឿងអលង្ការ ម៉ូតូ រថយន្ត ហើយសម្រា ប់នារីៗជនជាតិដើមភាគតិចវិញនោះ ក៏មានការតុបតែងខ្លួនមិនចាញ់នារីទាន់សម័យនាពេលបច្ចុប្បន្នឡើយ ដោយពួកគា ត់ លាបសក់ក្រហម លាបក្រចក នឹងប្រើប្រាស់សម្លៀកបំពាក់សម័យទំនើប ។ល។ ជាងនេះទៅទៀត ជនជាតិដើមភាគតិ ចក្នុងខេត្តមណ្ឌលគិរីមួយចំនួន បច្ចុប្បន្នពួកគាត់មិនត្រឹមតែចេះនិយាយភាសាខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចសរសេរអក្សរ ខ្មែរបានទៀតផង នឹងខ្លះទៀតអាចនិយាយភាសាអគ្លេសបានយ៉ាងស្ទាត់ជំនាញ ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនិងសំលៀកបំពាក់ជនជាតិ ដែលកំពុងបាត់បង់នេះ ប្រធានមន្ទីរវប្បធម៌ខេត្តបានឲ្យ ដឹងថា ទោះបីប្រជាពលរដ្ឋជនជាតិដើមភាគតិចបានបោះបង់ លែងស្លៀកពាក់សំលៀលបំ​ពាក់ប្រពៃណីក៏ដោយ ក៏មន្ទីរ ជំនាញខេត្តបានយកចិត្តទុកដាក់ចូលរួមអភិរក្សមិនឲ្យមានការបាត់បង់ឡើយ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរមា នបង្កើតក្រុមរបាំប្រពៃណីជនជាតិ ដែលមានស្លៀកសំលៀកបំពាក់បុរាណ មិនត្រឹមតែប៉ុណ្ណោះនៅតាមទីរមណីយដ្ឋាន មួយចំនួនធំក្នុងខេត្ត ក៏មាន​កន្លែងសម្រាប់ជួលខោអាវជនជាតិសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ ៕