អភិបាល ខណ្ឌ​ចំការ​មន​និង​មន្ត្រី​ក្រោម​ឱវាទ ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ទារប្រាក់​ពី​ថៅកែ​ប្រេង​សុខ នី ជា​ថ្នូរ​និង​ការ​អនុ​ញាតិ​ឲ្យ លក់ នឹង​ស្តុក​ប្រេង​ខុសច្បាប់​

713

​ភ្នំពេញ​៖ លោក​ព្រំ សំខាន់ អភិបាល ខណ្ឌ​ចំការមន បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ឃុបឃិត​ជាមួយ មន្ត្រី​របស់​ខ្លួន​ ដើម្បី​ជំរិត​ទា​ប្រាក់​ប្រចាំខែ ពី​លោកស្រី សុខ នី អាជីវករ​លក់​សាំង ជា​ថ្នូ​និង​ការ​អនុ​ញាតិ​ឲ្យ ​បន្ត​ការលក់ដូរ​នឹង​ស្តុក ប្រេងសាំង​ម៉ា​ស៊ូ​ត រាប់​តោន​នៅ​លើ​នឹង​ក្រោម​ដី យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​ពី ក្រសួង​រ៉ែ​និង​ថាមពល​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចេញផ្សាយ​កា​ពី​ពេល​ថ្មីៗ​នេះ​បាន​អោយ​ដឹង​ថា អង្គភាព​ប្រឆាំង​អំ​ពោះ​ពុករលួយ (​អ ប ព​) បាន​ទទួល​ពាក្យ បន្តឹង​ចោទប្រកាន់ លោក​ព្រំ សំខាន់ អភិបាល នៃ​គ​ណៈ​អភិបាលខណ្ឌ​ចំការ​មន បាន ឃុបឃិត ជាមួយ ឈ្មោះ ជ គីម ស៊ ឈ្មោះ អ៊ិត ថា​វី និង លោក​ម៉ាំង សុខ លុច ប្រធាន ការិយាល័យ ព្រទ​ណ្ឌ នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​យក​ប្រាក់​ប្រចាំ ខែ​ពី លោកស្រី សុខ​នី នឹង ប្តី ឈ្មោះ សៅ មី ជា​ថ្នូរ នឹង​ការ​បន្ត​លក់ដូរ និង​ស្តុក ប្រេងសាំង ម៉ា​ស៊ូ​ត រាប់​តោន នៅ​ក្រោម​ដី និង​ផ្ទាល់​ដី នៅផ្ទះ​ល្វែង លេខ ៤៨៦ ក្រុម​៣២ ភូមិ​៤ សង្កាត់ ទួល​ទំពូង​២​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ហើយ​អាជីវកម្ម​របស់ លោកស្រី សុខ នី មិន​មាន​ច្បាប់ អនុ​ញាតិ​ពី ក្រសួង រ៉ែ​និង​ថាមពល នោះ​ទេ​។

លើស​ពី​នេះ ការ​វេច ខ្ចប់ មិន​មាន លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ ដែល​អាច​បង្ក ជា​អគ្គីភ័យ យ៉ាង​ឆាប់រហ័ស ហើយ​បង្ក​ឲ្យ​មាន​ក្លិន ប្រេង សាយភាយ​ប៉ះ ពាល់ ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់ យ៉ាង​ខ្លាំង  ​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ គឺ​មិនអាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ​ជ គីម ស៊ អភិបាលរង ខណ្ឌ លោក អ៊ិត ថា​វី និង លោក​មាំង សុខ លុច ប្រធាន ការិយាល័យ ព្រទ​ណ្ឌ នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានទេ ពាក់ព័ន្ធ​និង​ការចោទប្រកាន់ ប៉ុន្តែ លោក ព្រំ សំខាន់ អភិបាល នៃ​គ​ណៈ​អភិបាលខណ្ឌ​ចំការ​មន បាន​ប្រាប់​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​១២​ខែកញ្ញា នេះ​ថា រឿង​ហ្នឹង​លោក​បាន​បំភ្លឺ​ទៅ​អង្គភាព​ប្រឆាំង​អំ​ពោះ​ពុករលួយ (​អ ប ព​) អស់ហើយ​មិន​មាន​ការ​ពាក់ព័ន្ធ​និង​លោក​ឡើយ ពួក​អស់ហ្នឹង​ចេះតែ​ថា​ទេ លោក​បាន​ធ្វើ​ការងារ​ហ្នឹងហើយ​អ្នកចោទ​ចេះតែ​ចោទ​ទេ​។​


​សូម​រំលឹក​ថា​ទីតាំង ស្តុក ប្រេងសាំង​ម៉ា​ស៊ូ​ត លក់ យីហោ សុខ នី​ផ្ទះល្វែង លេខ ៤៨៦ ក្រុម​៣២ ភូមិ​៤ សង្កាត់ ទួល​ទំពូង​២​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ធ្លាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​នោះ​ធ្លាប់​ប្តឹង ទៅ​អាជ្ញាធរ​ជាច្រើនលើក​ច្រើន​សារ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​មាន​វិធានការ​សោះ ទើប​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ក្តៅ​ក្រ​ហាយ ទៅលើ​អាជ្ញាធរ គិតតែ​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​។​សូម​បញ្ជាក់​ថា នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ចំការ​មន​មាន​ទីតាំង លក់​ប្រេង ជាច្រើន កន្លែង ដោយ​គ្មាន​ច្បាប់​អនុ​ញាតិ​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ គ្រាន់តែ នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ទូល​ស្វាយព្រៃ ២ មាន​ទីតាំង​លក់​នៅ​ក្បែរ​នោះ​មិន​តិច ជា​៤ កន្លែង ឡើយ ចំណែក​អាជ្ញាធរ ហាក់​មិន​មាន​វិធានការ​ដដែល​៕​