អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ឯក​ឧត្តម ​ហ៊ុន ​ម៉ាណែត​ និង​លោក​ជំទាវ​ត្រូវ​បាន​ប្រគេន​ដល់​វត្ត​ក្រូច​សើច​ នៅ​ស្រុក​កណ្តាល​ស្ទឹង​

450

ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៣​ ខែ​កញ្ញា ​ឆ្នាំ​២០១៥ ​ក្រុម​ជំនួយ​ការ ​ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត ​បាន​នាំ​យក​នូវ​ថវិកា ​ចំនួន ​២លានរៀល​ អង្ករ ​៥០០​គីឡូក្រា​ម មី​ ៣០​កេស​ ប្រេង​ឥន្ធនៈ ​៥00​លីត្រ ​ប្រគេន​ដល់​វត្ត​ក្រូច​សើច ​ស្ថិត​ក្នុង​ឃុំទ្រា ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ​និង​ជា​មួយ​គ្នា​នោះ ​ក៏​ចែក​ជូន​លោក​យាយ​លោក​តា ​១៥០​នាក់ ​ក្នុង​ម្នាក់​ៗជូ​នក្រណាត់​ស ​០១​ដុំ ​និង​ថវិកា ​១​ម៉ឺន​រៀល ​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ឯក​ឧត្តម ​ហ៊ុន ​ម៉ាណែត​។
លោក ​មែ ស៊ី​ថន ​បានមា​នប្រ​សាសន៍ថា​ ​នាពេល​កន្លង​មក​ ឯកឧ​ត្តម ​ហ៊ុន ​ម៉ាណែត ​ធ្លាប់​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ របស់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប្រគេន​ និង​ជូន​តាម​សំណូម​ពររបស់​មូល​ដ្ឋាន​រួច​មក​ហើយ​សម្រាប់​ប្រគេន​បន្ថែម​ដល់​វត្ត​ក្រូច​សើច​ ក្នុង​ការ​បន្ត​ដោះ​ស្រាយ​ការ​កសាងស​មិទ្ធិ​ផល​វត្ត​ សំដៅ​បម្រើ​ដល់​ការ​គោរព​បូជា​របស់​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ទៅ​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា ​ដែល​នេះ​គឺ​ជា​ការ​គិត​គូរ​ពី​សុខ​ទុក្ខ​ និង​តែង​តែ​តាម​ដាន​ជាប់​ជានិ​ច្ចមិន​ថាពេលយប់​ថ្ងៃពី​ស្ថាន​ភាព​ទុក្ខលំបាក​របស់​ប្រជាជន​ខ្មែរ​គ្រប់​ទី​កន្លែង​ពីសំណាក់​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។
លោក​បានបន្តថា​ ទោះ​បី​លោក​ជា​យុវជន​ជំនាន់​ក្រោយ​សង្គ្រាម​យ៉ាង​ណា​ក្តី​ លោក​ក៏​បាន​ទទួល​រង​នូវការ​បាត់​បង់​ជី​ដូន​ជីតា​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដូច​ជាប្រជាជន​រង​គ្រោះ​ទូទាំង​ប្រទេសផង​ដែរ​ ដែល​និរាស​ព្រាត់​ប្រាស់​ក្រុម​គ្រួសារ​ ។
ជា​ភ័ព្វ​សំណាង​សន្តិភាព​ដោយ​កម្រ ​ក្រោម​ឥទ្ធិពល​នៃ​នយោបាយ​ឈ្នះ​ឈ្នះរ​បស់​សម្តេ​ចតេជោ ​ដែល​ប្រៀប​បាន​ទៅ​នឹងនយោបាយ​សុខ​ដុម​នីយកម្មខ្មែរ​ដែល​ធ្លាប់​មាន​នៅ​សម័យ​អង្គរ​ ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ​និង​ការ​អភិវឌ្ឍន៍​លើគ្រ​ប់វិស័យ ​។ យុវជន​ខ្មែរ​គ្រប់​រូប​ត្រូវ​ស្វែង​យល់​អំពីតម្លៃ​នៃសន្តិ​ភាព ​និង​ប្តេជ្ញា​ចូល​រួម​ថែ​រក្សា​សន្តិភាពមួ​យនេះឲ្យនៅ​ស្ថិតស្ថេរ​ ដើម្បី​ជាតិ​មាតុ​ភូមិ ​និង​ប្រជាជន​គ្រប់​ជំនាន់​។
លោក ​តេង ​រិទ្ធី ​អភិបាល​រង​ស្រុក​កណ្តាល​ស្ទឹង​ ក្នុង​នាម​អាជ្ញាធរ​មូល​ដ្ឋាល ​ក៏​ដូច​ជា​ជំនួស​មុខ​ជូន​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំទ្រា ​និង​មូល​ដ្ឋាន​ស្រុក​កណ្តាលស្ទឹ​ង និង​ជួស​មុខ​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គវត្ត​ក្រូច​សើច​ គោរព​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ ​សម្តេចតេ​ជោ និ​ងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ព្រម​ទាំង ​ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត​ ដែល​តែង​តែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំពារ​គ្រប់​បែប​យ៉ាង​ដល់​វត្ត​ ជាពិសេស​នៅ​ក្នុង​រដូវ​ចូលព្រះវស្សា​បុណ្យភ្ជុំ​បិណ្ឌនេះ​ថែម​ទៀត​ ក៏​ដូចជា​នៅ​មូល​ដ្ឋាន​ឃុំ​ទ្រាយើង​នេះ​ជាបន្ត​បន្ទាប់​៕