ភ្នំពេញ៖ ស្ថាន​ទូត​បារាំ​ងប្រចាំ​កម្ពុជា​បាន​ប្រកាស​ថា​ នៅ​សប្តាហ៍​នេះ​សិស្សានុ​សិស្ស​ជាង​៣៤០​ ០០០​នាក់​ ត្រលប់​ចូល​សិក្សា​វិញ​នៅ​តាម​គ្រិះ​ស្ថាន​សិក្សា​បារាំង​ប្រមាណ​៥០០​នៅ​បរទេស​ រាប់​ចាប់​ពី​ថ្នាក់​មតេយ្យទៅដ​ល់ថ្នាក់​បញ្ចប់​វិទ្យាល័យ​ក្នុង​១៣៦​ប្រទេស​។
ស្ថាន​ទូត​បារាំ​ងប្រកាស​ថា ​សិស្ស​បារាំង​ទាំង​នោះ​មាន​អត្រាជា​ប់បាក់ឌុប​៩៦% ដែល​ក្នុង​នោះ​៧២%ទ​ទួលបាន​និទ្ទេស​ល្អណា​ស់ ​ល្អ ​និង​ល្អប​ង្គួរ​ បណ្តាញ​គ្រិះ​ស្ថាន​សិក្សា​បារាំង​ ត្រូវ​បាន​ដឹក​នាំ​ដោយ​ទី​ភ្នាក់​ងារ​សម្រាប់​គ្រិះ​ស្ថាន​សិក្សា​បារំាង​នៅ​បរទេស​ (AEFE)។
បណ្តា​គ្រិះ​ស្ថាន​សិក្សា​ទាំងនោះ​គឺជា​កត្តាសំខាន់​ ដែល​ជួយ​អោយ​ប្រទេស​ បារាំង​មាន​ភាព​ល្បី​រន្ទឺ​នៅ​លើពិភ​ពលោក ​ជាពិសេស​ឧត្តម​ភាព​រប​ស់ប្រទេស​នេះ​ក្នុង​ វិស័យ​អប់​រំ។
នៅ​រាជ​ធានី​ភ្នំពេញវិញ​ សិស្សានុ​សិស្សប្រមាណ​១០០០​នាក់​ បាន​ចូល​សិក្សា​វិញ​កាល​ពីព្រឹកថ្ងៃទី០៤កញ្ញា​នៅ​សាលា​ដេកាត​។ ស្ថាន​ទូត​បារាំង​ជូន​ពរ​ដល់​សិស្សា ​នុសិស្ស​ទាំង​អស់​ក្នុង​បវេសន​កាល​ឆ្នាំថ្មី ​សូម​ទទួល​បាន​បទ​ពិសោធន៍​សម្បូរ​បែប​ និង​ពោរពេញ​ដោយ​ជោគ​ជ័យ៕