កីឡាការិនី Menegatti​ និង OrsiToth ​របស់​អ៊ីតាលី​ទទួល​មេដាយមាស​លើកដំបូង​ព្រឹត្តិការណ៍​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ពិភពលោក​នៅ​រុស្សី​

475
កីឡាការិនី Menegatti​ និង OrsiToth ​របស់​អ៊ីតាលី​ទទួល​មេដាយមាស​លើកដំបូង​ព្រឹត្តិការណ៍​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ពិភពលោក​នៅ​រុស្សី​

បាល់ទះ៖ ​ក្រុមកីឡា​ការិនី​របស់​អ៊ីតាលី​នាង Marta Menegatti​ និង​នាង OrsiToth​ នាពេលនេះ​បាន​ដណ្តើម​បាន​មេដាយមាស​ជា​លើកដំបូង​ នៃ​ព្រឹ្ត​ការ​ណ៏​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ជើងឯក​ពិភពលោក ហើយ​ផ្នែក​បុរស​ក្រុម​ឡា​ត់វៀ​ជា​អ្នកឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ទីក្រុង​សូ​ជី ប្រទេស​រុស្សី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ។

​នាង Menegatti​ ហើយ​និង​នាង VikiOrsi​ បាន​យកឈ្នះ​លើ​គូប្រកួត​នាង Isabelle Forrer​ និង​នាង Anouk Verge-Depre ​ជាមួយ​លទ្ធផល ២​សិត​ផ្ទួនៗ ពិន្ទុ 21-19 និង 21-16 ។ គួរ​រំលឹក​ថា​នេះ​ជា​មេដាយមាស​លក្ខណៈ​អន្តរជាតិ​លើកដំបូង​សម្រាប់​ពួកនាង។​ ​យើង​ក្រឡេក​ទៅ​ទស្សនា​ការប្រកួត​ផ្នែក​បុរស​វិញ​ម្តង​កីឡាករ AleksandrsSamoilovs​ ចាប់​ដៃគូ​ជាមួយ​កីឡាករ Janis Smedins​ ប្រកួត​យកឈ្នះ​កីឡាករ Nick Lucena​ ហើយ​និង Phil Dalhausser​ ជាមួយ​លទ្ធផល​សិត​ទី ១ ពិន្ទុ 24-22 និង​សិត​ទី ២ ពិន្ទុ 21-19។ សម្រាប់​លទ្ធផល​នេះ​ក៏ដូចជា​ការ​ជួបគ្នា​កាល​ស​ប្តា​ហ៏​មុន​ផងដែរ​នៅ​ព្រឹ​ត្ត​ការ​ណ៏ Rio Open៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ