ណាត់គ្នា​មក​ជួប​ខឹង​ទូរស័ព្ទ​មិន​ព្រម​លើក​ទាញ​កាំភ្លើង​វែង​បាញ់​មួយ​គ្រាប់​ធ្លាយ​គូថ​

370

​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្លាយ​កំប៉េះគូទ​បន្ទាប់ពី​ត្រូវ​បាន​មិត្តភ័ក្ដិ​ដែល​ណាត់គ្នា​មក​ជួប​គ្នា​បាញ់​មួយ​គ្រាប់​ពីព្រោះ​តែ​ខឹង​ទូរស័ព្ទ​មិន​លើក​

ហើយ​ជន​ដៃ​ដល់​រូប​នោះ​ក៏​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌដូនពេញ​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​​ហេតុ​ការណ៍​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ត្រូវរបួស​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០និង​១៥​នាទី យប់​ថ្ងៃទី​១៤ខែកញ្ញា​ឆ្នាំ២០១៥ នៅ​ចំណុច​សួនច្បារ​ខាងលិច​វិមានឯករាជ្យ ស្ថិត​ខាងមុខ​វត្ត​ល័ង្កា​ផ្លូវ​ព្រះសីហនុ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ជន​ដៃ​ដល់​ដែល​ឃាត់ខ្លួន​នេះ​ដែរ​ឈ្មោះ​ជី ​មូ​ដែល​ អាយុ​២៤​ឆ្នាំ មុខរបរ​លក់​ម៉ូតូ​ធំ​ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​សេ សង្កាត់​ភ្នំពេញ​ថ្មី សែន​សុខ ត្រូវ​បាន​ដកហូត​បាន​អាវុធ​អ៊ឹម​សី​០១​ដើម​លេខ​២០១១០៣១​និង​រថយន្ត​ម៉ាក​Hilux មួយ​បាំង​​កន្លះ​ពណ៌​ខ្មៅ​០១​គ្រឿង​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ ពេជ្រ ភី​រិ​ទ្ធ អាយុ​36​ឆ្នាំ តួនាទី​នាយរង​អហ​ វ​រះ​១៤៧ បាន​រង​របួស​ត្រូវ​គូថ​ខាងស្តាំ​០១​គ្រាប់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​រវាង​ជន​ដៃ​ដល់​និង​ជនរងគ្រោះ​គឺជា​មិត្តភ័ក្ដិ​និង​គ្នា​ដែល​នៅ​មុន​ពេល​កើតហេតុ​ជន​ដៃ​ដល់​បាន​ណាត់​ជនរងគ្រោះ​មក​ជួ​ក​គ្នា​នី​កន្លែង​កើត​ហេតុ​នោះ​ខណៈ​ពេល​ដែល​ជន​បង្ក​កំពុង​ឈប់​រថយន្ត​ចាំ​ជនរងគ្រោះ​មកដល់​ក៏​ជន​ដៃដល់​បាន​ចុច​បើក​កញ្ចក់​រថយន្ត​ម្ខាង​ព្រមទាំង​និយាយ​​ទៅកាន់​ជនរងគ្រោះ​ថា​ឯង​ទូរស័ព្ទ​មិន​លើក​ឡើយ​គឺ​អញ​ចង់តែ​បាញ់​ឯង​នោះ​ទេ​ពេលនោះ​ដែរ​ប្រហែលជា​ជនរងគ្រោះ​គាត់​ឆ្លើយ​ថាបើ​ចង់​បាញ់​បាញ់​មក​ក៏​ស្រាប់តែ​ជន​ដៃ​ដល់​បាន​ទាញ​កាំភ្លើង​ម៉ាក​អ៊ឹម​ស?​ដែល​នៅ​ក្បែរ​ខ្លួន​មក​ចុច​ដោះ​បង់​ចេញ​ហើយ​ដែល​នឹក​ស្មានថា​អស់​គ្រាប់​ហើយ​នោះ​ក៏​បាន​ភ្ជង់​បាញ់​ទៅ​ជនរងគ្រោះ​ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​ធ្លាយ​កំប៉េះគូថ​ជនរងគ្រោះ​មួយ​គ្រាប់​ហើយ​នោះ​ជន​ បង្ក​មិនបាន​រត់គេច​ទៅណា​នោះ​ទេ​គឺ​បាន​ប្រ​ញាប់​លើក​ជនរងគ្រោះ​ដាក់​រថយន្ត​របស់​គេ​ក្នុង​បំណង​ដឹក​ទៅ​ពេទ្យ​ឯកជន​តែ​ខណៈ​ដែល​ដែល​មាន​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​គ្រាប់​ហើយ​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏បាន​ចុះ​មកដល់​ភ្លាមៗ​បើក​ម៉ូតូ​ដេញ​តាម​ចាប់​ធ្វើ​ឲ្យ​ជន​បង្ក​រូប​នោះ​មិន​ហ៊ាន​ចូល​ពេទ្យ​ឯកជន​នោះ​ទេ​គឺ​បើករថយន្ត​រហូត​ទៅដល់​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត​ដាក់​ជនរងគ្រោះ​ចូល​សង្គ្រោះ​ហើយ​ទើប​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឃាត់​ខ្លួន​ជន​ដៃ​ដល់​រូប​នោះ​មក​ទីបញ្ជាការ​រដ្ឋា​ន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​សួរនាំ?រឿងហេតុ​នោះ​ផង​ដែរ​។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា​ចំពោះ​ករណី​នេះ​ដែរ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជន​បាញ់បោះ​បណ្ដាល​ឲ្យ​របួស​រូប​នោះ​ទៅ​អាវុធហត្ថ​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​