អាវុធហត្ថ​រាជធានី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​អប់រំ​ចិត្តសាស្ត្រ​បន្ថែម​លើ​មុខជំនាញ​

422

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​ទី២ ឆ្នាំ​២០១៥​ ក្រោម​វត្តមាន​លោក ​ឧត្តម​សេនីយ៍​ឯក​ប្រាក់​សិទ្ធិ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​បណ្ដុះបណ្ដាល​បន្ថែម​លើ​មុខជំនាញ​របស់​អាវុធ​ទូទាំង​រាជធានី​។​

លោក​ឧត្ដមសេនីយ៍ឯក​ប្រាក់​សិទ្ធ បាន​បញ្ជាក់​ពី​ទិសដៅ​រួម​នៃ​ការ​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​គឺ​សង្កត់ធ្ងន់​ត្រង់​ចំនុច​វិន័យ​ក្រម​សីល​ធ​ម៏​ពិសេស​ស្វែងយល់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លើ​សកម្មភាព​អនុវត្ត​ភារកិច្ច​របស់​អាវុធ​ដើម្បី​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។

​គួរ​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​ពី​ការងារ​អប់រំ​ចិត្តសាស្ត្រ​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចំនួន​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៥​រហូតដល់​១៧​កញ្ញា​ឆ្នាំ​២០១៥​ ៕​