គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤​ខែកញ្ញា​កើតឡើង​១៤​លើក​ស្លាប់​៩​នាក់​របួសធ្ងន់​ស្រាល​១៩​នាក់​

684

ភ្នំពេញ​៖ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១៤​លើក ក្នុង​នោះ​យប់ ៨​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៩​នាក់ (​ស្រី​៣​នាក់​) រង​របួស​ធ្ងន់ ១៥​នាក់ (​ស្រី​៥​នាក់​) និង​របួសស្រាល ៤​នាក់ (​ស្រី​ម្នាក់​)​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​,​រថយន្ត​ធុន​ធំ ៣​គ្រឿង​,​និង​ថ្មើរជើង ២​នាក់​។

​ប្រភព​ព័​ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១១​លើក​,​ប្រជែង​គ្រោះថ្នាក់ ២​លើក​, និង​មិន​គោរព​សិទ្ធ ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៩​នាក់ (​យប់​១១​នាក់​) ។

​យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៨៥៨​គ្រឿង (​រថយន្ត​ធំ ២៧០​គ្រឿង​) ស្មើ​និង ៨៧៧​ករណី​,​ល្មើស​ក្រដាស​ស្នាម ៥៦៥​គ្រឿង ស្មើនឹង ៥៧២​ករណី​, ចំណែក​ករណី​ល្មើស​បច្ចេកទេស ២៩៣ គ្រឿង ស្មើនឹង ៣០៥​ករណី​ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១,៧៥៩​គ្រឿង ៕