ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​បន្ត​វាយ​ដណ្ដើម​ទីក្រុង​ប្រេង​កាត​បៃ​ជី​របស់​ប្រទេស​អ៊ីរ៉ាក់​ពី​ក្រុម​ជីវពល​

2346
ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​បន្ត​វាយ​ដណ្ដើម​ទីក្រុង​ប្រេង​កាត​បៃ​ជី​របស់​ប្រទេស​អ៊ីរ៉ាក់​ពី​ក្រុម​ជីវពល​

​អ៊ីរ៉ាក់៖ កងកម្លាំង​អ៊ីរ៉ាក់បាន​បន្ត​ការ​វាយលុក​របស់​ខ្លួន ដើម្បី​បោសសំអាត​ពួក​ជីវពល​រដ្ឋ​​អ៊ីស្លាម ចេញពី​ទីក្រុង​ភាគ​ខាងជើង​បៃ​ជី ដែល​មាន​គោលដៅ​ដណ្ដើម​ឲ្យ​បាន​ទីក្រុង​ ចម្រាញ់​ប្រេងកាត​ដ៏​សំខាន់​មួយ​នេះ​។​
​គួរ​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​គឺ​លោក​ហៃ​ឌ័​រ អាល់ អា​បា​ឌី បាន​និយាយ​កាលពី​ខែ​មុន​ថា សង្គ្រាម​នៅ​ទីក្រុង​ភាគ​ខាងជើង​បៃ​ជី គឺ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​អ៊ីស្លាម​។​ ទីក្រុង​ចម្រាញ់​ប្រេង​បៃ​ជី ដែល​ស្ថិតនៅ​ចម្ងាយ​១៩០​គីឡូ​ម៉ែត្រ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​បា​ដា​ដ បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុក​មួយ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ ចាប់តាំងពី​ត្រូវ​រឹបអូស​បាន​ដោយ​ពួក​ឧទ្ទាម​មូស្លីម​ជ្រុលនិយម កាលពី​ខែមិថុនា ឆ្នាំ​២០១៤​កន្លងទៅស្រប​ពេល​ដែល​ពួកវា វាតទី​ទឹកដី​ឆ្ពោះ​មកកាន់​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។​ ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត ដែល​មកពី​អង្គភាព​ហា​ស៊ីដ អាល់ សា​ប៊ី បាន​និយាយ​ថា ការ​ខិត​ទៅ​ជិត​របស់​ពួកគេហាក់ដូចជា​នៅ​យឺតយ៉ាវ ដោយសារតែ​ការ​លាក់ខ្លួន​របស់​ពួក​ជីវពល​រដ្ឋ​អ៊ីស្លាម​។​ សកម្មប្រយុទ្ធ​អត់​អត្តសញ្ញាណ​ម្នាក់​របស់​ក្រុម​និកាយ​ស៊ី​អ៊ី​តបាន​និយាយ​ថា កងកម្លាំង​របស់​លោក​កំពុងធ្វើការ​ឡោមព័ទ្ធ​ពួក​រដ្ឋ​​អ៊ីស្លាម ជាមួយនឹង​ការវាយប្រហារ​ដោយ​គ្រាប់​កាំភ្លើងត្បាល់ ហើយ​ពេលនេះ​ពួក​លោក​គ្រប់គ្រង​ស្ថាន​ការ​បាន​ហើយ​៕
អត្ថបទ៖ សារ៉ាត់