មេដឹកនាំ​អាល្លឺម៉ង់​ស្នើ​គ្រែ ៤ម៉ឺន​បន្ថែម​ទៀត​សម្រាប់​ជនអន្តោប្រវេសន៍​

258
មេដឹកនាំ​អាល្លឺម៉ង់​ស្នើ​គ្រែ ៤ម៉ឺន​បន្ថែម​ទៀត​សម្រាប់​ជនអន្តោប្រវេសន៍​

អាល្លឺម៉ង់៖ លោកស្រី​អធិការបតី​អាល្លឺម៉ង់ អ៊ែន​ជី​ឡា​ម៉ា​ហ្គែ​ល កាលពី​ម្សិលមិញ​បាននិយាយ​ថា រដ្ឋាភិបាល​សហព័ន្ធអាល្លឺម៉ង់នឹង​ស្នើ​សុំ​គ្រែ​ចំនួន ៤ម៉ឺន​បន្ថែម​ទៀតសម្រាប់​ជនអន្តោប្រវេសន៍។
​​កំពុង​ថ្លែង​នៅ​អង្គប្រជុំ​ថ្នាក់ដឹកនាំ​រដ្ឋ​អាល្លឺម៉ង់ លោកស្រី​ម៉ា​ហ្គែ​ល​បាន​បន្ថែម​ថា ទាហាន​អាល្លឺម៉ង់ក៏បាន​ស្នើ​សុំ​បុគ្គលិក​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម លើ​ការដឹកជញ្ជូនជាពិសេស​ជាមួយ​គម្រោងការ​បរិច្ចាគ​សម្រាប់​មជ្ឈមណ្ឌល​ជនអន្តោប្រវេសន៍។ ​លោកស្រី ម៉ា​ហ្គែ​ល បាន​និយាយ​ថា លោកស្រីសប្បាយចិត្ត​ជាមួយ​ការ​គាំទ្រលើរដ្ឋ​សំខាន់ៗ​របស់អាល្លឺម៉ង់​ បន្ទាប់ពី​មានពាក្យ​ច​ចាម​រាម​ពី​ការ​ខ្វែងគំនិត គ្នា​រវាងរដ្ឋាភិបាល និង តំបន់​មួយចំនួន​។ លោកស្រី​ថារដ្ឋាភិបាល​សហព័ន្ធ​រំពឹង​ថា​នឹង​ទទួល​បាន សញ្ញា​ច្បាស់លាស់​មួយពីសហភាព​អឺរ៉ុប ដើម្បីធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​យុទ្ធនា​ការណ៍ទាំងអស់របស់​ពួក​អ្នកស្រី សម្រាប់ស្ថានភាព​របស់​មនុស្ស​នៅក្នុង​ជំរំ​ចំណាកស្រុក​នេះ សុទ្ធតែ​ទទួល​បាន​​ឧទាហរណ៍នៅក្នុងប្រទេសហ្សកដានី, លី​បង់ ឬប្រទេសអ៊ីរ៉ាក់​ជាដើម​។ ​កាលពី​ម្សិលមិញលោកស្រី ម៉ា​ហ្គែ​ល បានអំពាវនាវឲ្យ​មាន​កិច្ចប្រជុំ​កំពូល ពិសេសមួយ​ស្ដីពីជនភៀសខ្លួន សហភាព​អឺរ៉ុប ,​ជំរុញ​ការ​រួបរួម​គ្នា បន្ទាប់ពី​ប្រតិកម្ម​ខឹងសម្បាទៅ​នឹង​គំនិត​មួយ ធ្វើឡើង​ដោយរដ្ឋមន្ត្រី​ម្នាក់​របស់ លោកស្រីដែល​បាន​និយាយ​ថា រដ្ឋដែល​មិន​ត្រូវ​ទទួលយក​ការ​ចែករំលែក របស់​ពួកគេលើ​ជនស្វែងរកសិទ្ធ​ជ្រកកោនអាចប្រឈម​ការ​ផាកពិន័យ​ហិរញ្ញវត្ថុ​។ សំណើ​ធ្វើឡើង​ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថូ​ម៉ាស ឌឺ ម៉ៃ​ហ្ស​រេ ត្រូវ​បានច្រានចោល​ទាំងស្រុង ដោយសាធារណរដ្ឋ​ឆេ​ក​,​ស្លូ​វ៉ា​គី ដែលស្ថិត​ក្នុង​ចំណោមរដ្ឋភាគខាងកើត​អឺរ៉ុប ក្នុង​គម្រោង​ចែករំលែក​ជនភៀសខ្លួនរបស់​សហគមន៍​អឺរ៉ុប​៕
អត្ថបទ៖ សុខ​មាន