ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​សម្លាប់​មនុស្ស​៤​នាក់ និង​៤១​នាក់​ផ្សេងទៀត​រង​របួស​

637
ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​សម្លាប់​មនុស្ស​៤​នាក់ និង​៤១​នាក់​ផ្សេងទៀត​រង​របួស​

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បំផ្ទុះ​គ្រាប់បែក​ដែល​មាន​គោលដៅ ​មក​លើ​ការិយាល័យ​ស្រុក​នៅក្នុង​ទីក្រុង​កា​ប៊ុលប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ​៤​នាក់ និង​៤១​នាក់​ផ្សេងទៀតរង​របួស​។​


​ទោះបីជា​យ៉ាងណាក៏ដោយគិត​មក​ទល់​នឹង​ពេលនេះ នៅ​មិន​ទាន់​មាន​អ្នក​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​ទេ​។​ លោក​ឧត្តមសេនីយ៍​អាប់​ឌូ​ល រ៉ា​ម៉ាន់ រ៉ា​ហ៊ី​មី គឺជា​ស្នងការ​នគរបាល​ក្រុង​កា​ប៊ុលបាន​ឲ្យ​ដឹង​ថា ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់បាន​បំផ្ទុះ​រថយន្ត​របស់​គេ ជិត​ការិយាល័យ​ស្រុកជា​លទ្ធផល​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់ បាត់បង់​ជីវិត ក្នុង​នោះ​រួមមាន​នគរបាល​២​នាក់ និង​ជន​ស៊ីវិល​២​នាក់ហើយ​មនុស្ស​៤១​នាក់​ផ្សេងទៀតបាន​រង​របួស ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​ជន​ស៊ីវិល​។​ ​ដោយឡែកអ្នកស្រុក​ម្នាក់​ឈ្មោះ ហ៊ូ​ម៉ា​យ៉ុ​ន ចាន ដែល​រស់​នៅ​ក្បែរ​នោះ ក៏បាន​និយាយ​រៀបរាប់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ផង​ដែរ​។​ លោក​បាន​និយាយ​ថា លោក​បាន​នៅផ្ទះ ពេល​ដែល​ឮ​សម្លេង​ផ្ទុះ​ដ៏​ខ្លាំង​មួយ ហើយ​លោក​ក៏បាន​រត់​ចេញ​មក​ក្រៅ ក៏​ឃើញ​មាន​បំណែក​ជាច្រើន និង​មនុស្ស​ជាច្រើន​នាក់បាន​ស្លាប់ និង​រង​របួស​។​ សូម​បញ្ជាក់សង្គ្រាម​រវាង​ទាហាន​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​តា​លី​បង់បាន​សម្លាប់​មនុស្ស​៥​ពាន់​នាក់នៅ​ឆមាស​ទី​១​ក្នុងឆ្នាំនេះ ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០០១៕
អត្ថបទ៖ សារ៉ាត់