ជប៉ុន ​និង​រុស្ស៊ី​បរាជ័យ​ក្នុង​ការ​ស្វែងរក​គំនិត​រួមគ្នា​មួយ​ជុំវិញ​កោះ​ជម្លោះ

2613
ជប៉ុន ​និង​រុស្ស៊ី​បរាជ័យ​ក្នុង​ការ​ស្វែងរក​គំនិត​រួមគ្នា​មួយ​ជុំវិញ​កោះ​ជម្លោះ

​រុស្ស៊ី៖ ​រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វ៊ូមី​អូ គី​ហ្ស៊ី​ដា បាន​ជួប​ជាមួយសមា​ភាគីរុស្ស៊ី លោក សើ​ជី​ឡា​រ៉ូ​ហ្វ ក្នុង​ទីក្រុងម៉ូស្គូ​ក្នុង​បំណង​មួយ​ដើម្បី​ពិភាក្សា សន្ធិសញ្ញា​សន្តិភាពរវាងប្រទេសទាំង​២ រយៈពេល​៧០ឆ្នាំកន្លង​ទៅ​នេះ។

ប៉ុន្តែ​វា​បាន​បញ្ចប់​ជាមួយភាពមិនចុះសម្រុង​គ្នា ជុំវិញប្រជុំ​កោះ​មាន​ជម្លោះសមុទ្រ​ប៉ាស៊ីហ្វិក។ ប្រទេស​រុស្ស៊ី​បាន រឹបអូស​កោះដែលត្រូវ​ជប៉ុន​ហៅថា Northern Territories និងរុស្ស៊ី​ដាក់ឈ្មោះថា Southern Kuriles, ក្រោយ​ប៉ុន្មាន​ថ្ងៃ​នៃសង្គ្រាមលោក​លើក​ទី​២ ​ហើយ​ជម្លោះ​នេះបានធ្វើ​ឲ្យ​ប្រទេស​ទាំង​២ ឃ្លាតឆ្ងាយ​ពី​ការ​ចុះ​ហត្ថលេខាសន្ធិសញ្ញាសន្តិភាពផ្លូវ​ការណ៍​មួយ។ ​ចំនែកលោក គី​ហ្ស៊ី​ដា បាន​និយាយ​ថា​សន្ធិសញ្ញា​សន្តិភាព នេះ​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ដំណោះស្រាយ​នៃកោះ​មានជម្លោះ​នោះ។​ ​​លោ​កថា​ជាទូទៅពួក​លោក​នឹង បន្ត​ការ​ជជែក​សន្ទនា​លើ​ឋានៈ​ជារដ្ឋមន្ត្រីការបរទេសទាំង ២​ព្រមទាំង​មេដឹកនាំប្រទេសទាំង​២ របស់​ពួក​លោកនា​ពេល អនាគត។ ពួក​លោកនឹង​បន្ត​វប្បធម៌ជជែក​គ្នាតាមនយោបាយនេះ​ ដើម្បីដោះស្រាយ​បញ្ហាកោះ​ទាំង​៤ និង​ការ​ចុះហត្ថលេខា​សន្ធិសញ្ញា​សន្តិភាព​។ នេះ​គឺជា​គោល​ការ​ចំបង​របស់​ពួក​លោកហើយវានៅតែ​គ្មាន​ការផ្លាស់ប្ដូរ​។​ ពួក​លោក​នឹង​បន្ត​ទៅ​ទៀត​រហូត​ទទួល​បាន​ការសម្រេច​ស​មហេតុផលមួយ​។ ​ចំណែករដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សើ​ជី​ឡា​រ៉ូ​ហ្វ​វិញ​បាន​ឆ្លើយតប​ថា ដរាបណាគណប្រតិភូ​រុស្ស៊ីនៅ​ព្រួយបារម្ភ​បញ្ហា​កោះ​នេះ​, នោះ​ពួក​លោក​មិន​ចាំ​បាច់​ពិភាក្សាឡើយ​។ ​កោះ​មាន​ជម្លោះ​នោះគឺជា​ប្រធានបទ​នៃ​ការសន្ទនា​របស់​ពួក​លោក​។ លោក​បាន​សំដៅ បញ្ឆិតបញ្ឆៀង​ទៅលើ​បញ្ហា​ក្រោយ​សង្គ្រាម​ថា វា​នៅតែ​ជា​បញ្ហា​រវាង​ប្រទេស​ទាំង​២ ហើយ​ទីក្រុងម៉ូស្គូ​បានរិះគន់​ការ​ច្រាន​ចោល​របស់​ទីក្រុងតូ​ក្យូ ដើម្បីបញ្ឈប់​ការ​អះអាងរបស់​ខ្លួនលើ​កោះនេះ៕
អត្ថបទ៖ ​សុខ មាន