អៀកឡង់​ចាប់ផ្តើម​ហ្វឹកហាត់​នៅ Burton ត្រៀម​ជួប​ជាមួយ​ក្រុម​រ៉ូ​ម៉ា​នី​ប្រកួត​ទី ២ នៃ​ព្រឹត្តិការណ៍​បាល់​ឱប​ពិភពលោក​ឆ្នាំ ២០១៥

4077
អៀកឡង់​ចាប់ផ្តើម​ហ្វឹកហាត់​នៅ Burton ត្រៀម​ជួប​ជាមួយ​ក្រុម​រ៉ូ​ម៉ា​នី​ប្រកួត​ទី ២ នៃ​ព្រឹត្តិការណ៍​បាល់​ឱប​ពិភពលោក​ឆ្នាំ ២០១៥

​​បាល់​ឱប៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​មុន​ការប្រកួត​និង​ក្រុម​រ៉ូ​ម៉ា​នី​នៅ​ពហុ​កីឡដ្ឋាន​Wembley​ក្រុម​បាល់​ឧ​ប​អៀក​ឡង់​បាន ធ្វើការ​ហ្វឹកហាត់ ក្រោយ​ទទួល​បាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​កាល​ចុង​សប្ដាហ៍​កន្លងទៅ ។​

​​ក្រុម​តារា​ល្បីៗ​ជាច្រើន​របស់​អៀក​ឡង់​បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ជុំគ្នា​នៅ St. George Park ដើម្បី​ត្រៀម ប្រកួត​នា​ជំនួប​ទី ២ នៃ​ព្រឹ​ត្ត​ការ​ណ៏​បាល់​ឱប​ពិភពលោក​ឆ្នាំ ២០១៥ ។ គួរ​រំលឹក​ថា​អៀក​ឡង់​បាន​ចាប់ផ្តើម​ការប្រកួត​បាន​យ៉ាង​ល្អ​ពោល​គឺ​ឈ្នះ​ក្នុង​លទ្ធផល​លើសលប់​ជាមួយ​ពិន្ទុ 50-7 លើ​ក្រុម​កាណាដា​នៅ​ពហុ​កីឡដ្ឋាន Twickenham​ទីក្រុង​ឡុង​ដ៏ និង​បច្ចុប្បន្ន​កំពុង​ឈរ​លើ​គេ​នៅ​ពូ​ល D ដោយមាន ៥ ពិន្ទុ។ ​គួរ​បញ្ជាក់​ថា​អៀក​ឡង់​ស្ថិត​នៅ​ក្នុង​ពូ​ល D នៃ​ពានរង្វាន់​​បាល់​ឱប​ពិភពលោក​ឆ្នាំ ២០១៥ នេះ​មាន​ក្រុម​ជើង​ខ្លាំង​បារាំង អ៊ីតាលី រ៉ូ​ម៉ា​នី និង​កាណាដា ផង​ដែរ ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ