Barcelona ហ្វឹកហាត់​ត្រៀម​ជួប Celta Vigo ក្របខណ្ឌ La Liga ខណៈ​លោក Luis Enrique ប្រឈម​នឹង​ក្លឹប​ចាស់​

661
Barcelona ហ្វឹកហាត់​ត្រៀម​ជួប Celta Vigo ក្របខណ្ឌ La Liga ខណៈ​លោក Luis Enrique ប្រឈម​នឹង​ក្លឹប​ចាស់​

​​បាល់ទាត់៖ ​ក្រុម​ជើងឯក​បី​ក្របខណ្ឌ​ធំៗ​រដូវ​កាល​មុន Barcelona បាន​ចេញ​ធ្វើការ​ហ្វឹកហាត់​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​មុន​ការ ប្រកួត​ជាមួយ Celta Vigo ដែលជា​អតិ​ត​ក្រុម​ដែល​គ្រូបង្វឹក​បច្ចុប្បន្ន Luis Enrique ធ្លាប់​ដឹកនាំ​។
​​មុន​ការប្រកួត​សំខាន់​នេះ គ្រូបង្វឹក Luis Enrique មិន​និយាយ​ពីអ្វី​ដែល​លោក​ត្រូវ​ប្រឈម​នឹង​ក្រុម​ចាស់​នោះ ឡើយ តែ​ផ្តោត​សំខាន់​ទៅលើ​រឿងរ៉ាវ​ដែល FIFA មិន​អនុញ្ញាតិ​អោយ Barcelona ទិញ​កីឡាករ​បន្ថែម ខណៈដែល លោក​នឹង​សុំ FIFA អោយ​កីឡាករ​ដែល​ទិញ​បាន Arda Turan ចូល​លេង​មុន​កំណត់​។ មូល​ហេតុដែល​បណ្តាល អោយ Barcelona ចង់អោយ​កីឡាករ​ដែល​ទិញ​បាន​ពីរ​នាក់​ចូល​លេង​មុន​កំណត់​នោះ​ដោយសារ​ពេលនេះ​ក្រុម​កំពុង មាន​បញ្ហា​របួស និង ខ្លះ​ជាប់​ពិន័យ​មាន Rafinha, Claudio Bravo, Thomas Vermaelen និង Douglas​។ រំលឹកថា ដោយ​ជាប់​បំរាម​ពី FIFA មិនអោយ​ទិញ​កីឡាករ មុន​ផ្តើម​រដូវ​កាល Barcelona នៅតែ​អាច​ទិញ កីឡាករ​បានតែ​ក្លឹប​មិនអាច​អោយ​កីឡាករ​ដែល​ទិញ​បាន​នោះ​ចូល​លេង​បានឡើយ លុះត្រា​ដល់​ដើមខែ​មករា​ឆ្នាំក្រោយ ទើប​ដល់​ថ្ងៃ​កំណត់​ផុត​ពិន័យ​។ កីឡាករ​ពីររូប​ដែល Barcelona ទិញ​បាន​នោះ​មាន Aleix Vidal ពី Sevilla និង Arda Turan ពី Atletico Madrid​។ ចំណែក​និយាយ​ពី​ការប្រកួត​រដូវ​កាល​ថ្មី La Liga, Barcelona កំពុង​ចាប់ផ្តើម​បានល្អ​ប្រកួត​បួន​លើក​ឈ្នះ ទាំង​បួន​មាន 12 ពិន្ទុ​ឈរលើ​គេ ខណៈ Celta Vigo ក៏​ជា​ក្រុម​មិនដែល​ចាញ់​ដែរ ពោលគឺ​បួន​ប្រកួត​ឈ្នះ​បី​ស្មើ​មួយ មាន 10 ពិន្ទុ​ឈរ​លេខ​បួន​ក្នុង​តារាង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ