ការ​ប្រកួត​ប្រណាំង​កាំជ្រួច​លើគោក Formula 1, Japanese Grand Prix និង​ចាប់ផ្តើម​នៅ​ចុង​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង Suzuka​ ប្រទេស​ជប៉ុន​

400

​ប្រណាំង​រថយន្ត៖ ​ក្រោយពី​បាន​បញ្ចប់​ការប្រកួតប្រជែង​តំណែង​លើ​វេទិការ​កិត្តិយស​នៅក្នុង​សឹង្ហ​បុរី​កាល​ចុង​ស​ប្តា​ហ៏​កន្លងមក អ្នក​ដែល​ឈរលើ​គេ​ក្នុង​តារាង​ពិន្ទុ​ជើងឯក​ពិភពលោក​សញ្ជាតិ​អង់គ្លេស Lewis Hamilton ស​ង្ឈឹ​ម​ថា​និង​អាច​ត្រឡប់មក​យកជ័យ​ជំនះ​វិញ​បាន​សម្រាប់​ការប្រកួត​នៅ Japanese Grand Prix ។​

​និយាយ​នៅក្នុង​ស​ន្និសិទ​បេក្ខភាព​លើក​ពាន​នៅ​សឹង្ហ​បុរី Sebastian Vettel​បើក​ឲ្យ​ក្រុម​ប្រណាំង Ferrari សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយថា រូបគេ​ស្រលាញ់​ទីលានប្រណាំង​នៅទីនេះ ដោយមាន​ទេសភាព​ស្រស់ត្រកាល ហើយ​គេ​គិតថា​អ្នក​ប្រណាំង​រាល់គ្នា​ក៏​ចូលចិត្ត​ដូច​គេ​ដែរ មិន​ថែម​តែប៉ុណ្ណោះ​នោះទេ​ទីលាន​នៅ​ទីក្រុង Suzuka​មួយ​នេះ​និង​អាចជួយ​ឲ្យ​គេ​ទទួលបាន​ពិន្ទុ​បន្ថែមទៀត​ដើម្បី​ប្រជែង​ពិន្ទុ​ជាមួយ Hamilton និង Rosberg​។​ ​រីឯ​កីឡាករ ValtteriBottas​នៃ​ក្រុម​ប្រណាំង Williams ដែល​បានបញ្ចប់​នៅ​លំដាប់​ទី ៥ នៅ​សឹង្ហ​បុរី​បាន​និយាយ​ដែរ​ថា​ពិតជា​ល្អ​ណាស់​ក្នុងការ​មកដល់​ទីនេះ ព្រោះ​វា​ជា​កន្លែង​ដែល​យើង​ត្រូវ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាង​ស​ប្តា​ហ៏​មុន​ទៅទៀត តែ​គេ​ស​ង្ឈឹ​ម​ថា​និង​ធ្វើ​ឲ្យ​បានល្អ​បំផុត​សម្រាប់​ក្រុម​ប្រណាំង Williams របស់ខ្លួន ។​ ​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​កីឡាករ​ចក្រភព​អង់គ្លេស Lewis Hamilton នៃ​ក្រុម​ផលិត Mercedez​ឈរ​លេខ ១ ជាមួយនិង ២៥២ ពិន្ទុ លំដាប់​ទី ២ មិត្ត​រួម​ក្រុម NicoRosberg​សញ្ជាតិ​អាល្លឺម៉ង់​មាន ២១១ ពិន្ទុ ខណៈដែល Vettel​វិញ​លេខ ៣ មាន ២០៣ ពិន្ទុ​ផងដែរ ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ