ស្ត្រី​រាប់​រយ​នាក់​នៅ​សូ​ម៉ាលី​ចេញ​តវ៉ា​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​អាល់​ហ្សា​បាប​

430
ស្ត្រី​រាប់​រយ​នាក់​នៅ​សូ​ម៉ាលី​ចេញ​តវ៉ា​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​អាល់​ហ្សា​បាប​

​សូ​ម៉ាលី៖ ស្ត្រីជនជាតិ​សូ​ម៉ាលីរាប់​រយ​នាក់ បានតវ៉ាក្នុងទីក្រុងម៉ូ​ហ្គា​ឌី​ស៊ូកាលពី​ថ្ងៃអាទិត្យ ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធអាល់​ហ្សា​បាប ក្រោយការវាយប្រហារ​ដោយក្រុមសកម្មប្រយុទ្ធ។ ​ពួកគេបាន​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​បំណង​ថ្កោលទោស​អំពើ​ភេរវកម្ម​។ ​ហើយសារ​របស់​ពួកគេចំពោះក្រុម​អាល់​ហ្សា​បាប​គឺ​និយាយ​យ៉ាង​ច្បាស់​ថា “​ពេលវេលា​របស់​អ្នកអស់ហើយ “។
ស្ត្រីសូ​ម៉ាលី​ជាង 500នាក់បានងាក​មក​គាំទ្រយោធា​ក្នុង​តំបន់​ និងកងកម្លាំងសហភាព​អាហ្វ្រិកប៉ុន្មាន​ថ្ងៃបន្ទាប់ពី មូលដ្ឋាន របស់ពួកគេ​ក្នុង​ប្រទេសសូ​ម៉ាលីរង​ការវាយប្រហារដោយពួក​អាល់​ហ្សា​បាប។ លោកស្រី អាសា កូ​ស ម៉ូ​ហា​ម៉ាត់ អូ​ម៉ា សមាជិកសភានិយាយ​ថា ពួក​លោក​ស្រីមក​ទីនេះជុំគ្នា ដើម្បីបង្ហាញសាមគ្គីភាពជាមួយបណ្ដា​ប្រទេស ក្នុងទ្វីបអាហ្វ្រិកដែល​មាន​កងកម្លាំងរក្សា​សន្តិសុខក្នុង​ប្រទេស​សូ​ម៉ាលី​។ ពួក​លោក​ស្រី​ផ្ដាំផ្ញើ​ការ​កាន់ទុក្ខយ៉ាង​ក្រៀមក្រំ។ សន្តិ​ភាពជាកូន​សោរ​នៃ​ជីវិត​។​ គ្មានសន្តិភាព​គឺគ្មានជីវិត​។ គណៈកម្មការ​ស្រុកប្រចាំ​តំបន់ លោក អូ​ស្មេ​ន ម៉ូ​ឌី​ន និ​យ​យា​ថា ពួក​លោកទទួលស្គាល់ក្រុមអា​ហ្សា​បាបជា​ស្ត្រីរបស់ប្រទេសសូ​ម៉ាលី។ ​ពួកគេបាន​បង្ហាញពី​ការ​គ្មានក្ដី​មេត្តាចំពោះប្រជាជនសូ​ម៉ាលី។ ​ពួកគេ​គ្មានចេតនាល្អអ្វី​ទាល់តែសោះ។ ​ពួកគេ​កំពុងកុហកមនុស្ស​គ្រប់គ្នា ថា​ពួកគេ​កំពុងប្រយុទ្ធ​គ្នា​ដោយសារ​សង្គ្រាម​សាសនា​។ ទង្វើ​របស់​ពួកគេនាំ​ឲ្យមនុស្ស​រាប់ពាន់​នាក់ជម្លៀស​ខ្លួន និង​បំផ្លាញប្រទេស​ទាំងមូល​។​ គួរ​រម្លឹក​ថាចាប់តាំងពីឆ្នាំ 2012 នៅពេលក្រុម​អាល់​ហ្សា​បាបបាន​ប្រកាសសម្ព័ន្ធភាព​របស់​ខ្លួន​ជាមួយ ក្រុម​បង្កភេរវកម្មអាល់​កេ​ដាធ្វើ​ឲ្យ​ពលរដ្ឋ​សូ​ម៉ាលីរាប់ពាន់នាក់ទូរ​ទាំងប្រទេស ប្រមូល​ផ្ដុំ​គ្នាតាម​ដងផ្លូវ​អំពាវនាវកម្ចាត់​ក្រុមអាល់​ហ្សា​បាប​៕

អត្ថបទ៖ ​សុខ មាន