លោកស្រី​អធិការបតី​អាល្លឺម៉ង់​អះអាង​ថា ជន​អន្តោប្រវេសន៍​ដែល​ចង់​មាន​ជីវិត​ល្អ​ប្រសើរ មិនអាច​ស្នាក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​នោះ​ទេ​

2929
លោកស្រី​អធិការបតី​អាល្លឺម៉ង់​អះអាង​ថា ជន​អន្តោប្រវេសន៍​ដែល​ចង់​មាន​ជីវិត​ល្អ​ប្រសើរ មិនអាច​ស្នាក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​នោះ​ទេ​

​​អាល្លឺម៉ង់៖ ប្រមុខ​ដឹកនាំ​របស់​អាល្លឺម៉ង់​គឺ​លោកស្រី​អធិការបតី​ អង់​ហ្គេ​ឡា មើ​កែ​ល បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ជនភៀសខ្លួន​ដែល​បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប ដោយ​គ្រាន់តែ​ចង់បាន​បាន​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ ជាជាង​រត់គេច​ចេញពី​ការប្រហារជីវិត ឬ​សង្គ្រាម​នោះ​នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​ទៅវិញ​។​
​លោកស្រី​បាន​និយាយប្រាប់​សភា​អាល្លឺម៉ង់​ថា អ្នក​ដែល​មិន​ភៀសខ្លួន​ពី​ការប្រហារជីវិត​ផ្នែក​នយោបាយ ឬ​សង្គ្រាម ប៉ុន្តែ​ដោយ​គ្រាន់តែ​ចង់បាន​ជីវិត​រស់នៅ​ល្អ​ប្រសើរ​ជាង​នេះ គឺ​មិនអាច​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ទៀត​ទេ​។​ លោកស្រី​មើ​កែ​ល បាន​បញ្ជាក់​ដែរ​ថា សេដ្ឋកិច្ច​នៅ​តំបន់​ចាយប្រាក់​អឺរ៉ុប មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​កាលពី​រយៈពេល​១​ឆ្នាំមុន ហើយ​កិច្ចការ​កំណែទម្រង់​ដោយ​បណ្ដា​ប្រទេស​មួយចំនួន ដូចជា​អេ​ស្ប៉ា​ញ និង​អៀរ​ឡង់សម្រេច​បានជា​ស្ថាពរ​។​ លោកស្រី​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ក្រឡេក​មើល​តំបន់​ចាយប្រាក់​អឺរ៉ូ​ទាំងមូលគេ​អាច​និយាយ​បាន​ថា មាន​នូវ​ការ​រើប​ឡើងវិញ​នូវ​វិស័យសេដ្ឋកិច្ច ដែល​ស្ថានភាព​មួយ​នេះ ល្អ​ប្រសើរ​ជាង​កាល​ពី​ពេល​១​ឆ្នាំមុន​។​ នៅក្នុង​អនុសាសន៍​មួយ​ស្តី​វិបត្តិ​ជនភៀសខ្លួន​បច្ចុប្បន្ន មេដឹកនាំ​កំពូល​របស់​អាល្លឺម៉ង់​រូប​បាន​ធ្វើការ​ក្រើន​រំឭក​ផង​ដែរ ​ចំពោះ​បញ្ហា​ធំៗ​ជាច្រើន​ទៀត​នៅ​ចំពោះមុខ​៕
អត្ថបទ៖ សារ៉ាត់