​សភា​អឺរ៉ុប​អនុម័ត​គម្រោង​ទីតាំង​ស្នាក់នៅ​សម្រាប់​ជន​ភៀសខ្លួន​ចំនួន ​៤​ម៉ឺន​នាក់​

610
​សភា​អឺរ៉ុប​អនុម័ត​គម្រោង​ទីតាំង​ស្នាក់នៅ​សម្រាប់​ជន​ភៀសខ្លួន​ចំនួន ​៤​ម៉ឺន​នាក់​

​បារាំង៖ កាលពី​ម្សិលមិញ​នេះសភាអឺរ៉ុបបាន​អនុម័ត គម្រោងសង្គ្រោះបន្ទាន់មួយ ដើម្បីផ្ដល់កន្លែង​ស្នាក់នៅ សម្រាប់ជនភៀសខ្លួន ​40,000នាក់ បន្ទាប់ពី​សមាជិកបានបោះឆ្នោត រួចលើសំណើ​មួយធ្វើ​ដោយគណៈកម្មការ អឺរ៉ុបក្នុងខែឧសភា។
​​សមាជិកសរុប​ចំនួន 498នាក់បាន​បោះឆ្នោត​សម្រាប់​គម្រោង ជាមួយសម្លេងជំទាស់ 158 និង 37 រូប ធ្វើ អនុបវាទនៅកិច្ចប្រជុំសភាសហភាព​អឺរ៉ុប ក្នុងទីក្រុងស្ត្រាស្ប៊កប្រទេសបារាំង។​ ​សំណើ​មកពីនាយក​ប្រតិបត្តិ របស់សហគមន៍អឺរ៉ុប អំពាវនាវជួយជនអន្តោប្រវេសន៍​ និង​ជនភៀសខ្លួនចំនួន​ 40,000នាក់ពី​ប្រទេសអ៊ីតាលី និងក្រិ​កក្នុងចំណោមរដ្ឋ​ជា​សមាជិករបស់​ខ្លួន​។ ប៉ុន្តែប្រទេសក្រីក្រ​ជាងគេអឺរ៉ុប​ខាងកើតដូចជា ប៉ូឡូញ​, ហុង​គ្រី​,​និងសាធារណរដ្ឋឆេ​ក ត្រូវ​បាន​ប្រកែកមិន​ទទួលយកកូតាដំណោះស្រាយនេះ។ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​​ហ្វ្រ​ង់​ស៍ ធី​ម៊​ម៉ាន់ និយាយ​ថា អឺរ៉ុប​ត្រូវ​បានប្រឈមជាមួយគ្រោះយ៉ាង​ធំ​សម្បើម ខណៈ​វិបត្តិ​ជនអន្តោប្រវេសន៍កំពុងបង្ហាញថា​គ្មានសញ្ញា​នៃការ​ចុះ​ស្រាក​ស្រា​ន​។ លោក​ថាការ​បិទ​ច្រកព្រំដែន និង​បញ្ជូននរណា​ម្នាក់ ត្រឡប់​ទៅវិញ​នឹងមានន័យថា​ ពួក​លោកបោះបង់ចោល​តម្លៃ​ជា​មូលដ្ឋានគ្រឹ​ស្ត ក្នុងនាមជាប្រទេសប៉ែកសហ​ភាព​​អឺរ៉ុប​។ ​ហើយក៏​នឹង​មានន័យថា ពួក​លោកនឹង​សម្ដែង​ឲ្យឃើញយ៉ាងច្បាស់ ​ពីការរំលោភ​នៃកាតព្វកិច្ច​​ស្របច្បាប់របស់លោកដែរ។​ រីឯការ​បើក​ច្រកព្រំដែន និងបណ្ដោយឲ្យគ្រប់គ្នា ចូលមានន័យថា​ពួក​លោក​នឹងបញ្ចប់ សង្គមគំរូសហភាព​អឺរ៉ុប។ ដូចដែលអ្នក​ទាំងអស់គ្នា​ដឹង​ស្រាប់​ហើយអញ្ចឹង ព្រោះថាបើពួក​លោកទទួលយក​ទាំងអស់នោះ ពិតជា​មិនអាចទ្រាំទ្រជនភៀសខ្លួន​ទាំងនោះបានឡើយ៕
អត្ថបទ៖ សុខ មាន