ពលរដ្ឋ​២​ឃុំ​ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ​ជួយ​ជួសជុល​កំណាត់​ផ្លូវលំ ដែល​​​ជួប​ការ​លំបាក​ធ្វើ​ដំណើរ​យ៉ាងខ្លាំង​

2060
ពលរដ្ឋ​២​ឃុំ​ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ​ជួយ​ជួសជុល​កំណាត់​ផ្លូវលំ ដែល​​​ជួប​ការ​លំបាក​ធ្វើ​ដំណើរ​យ៉ាងខ្លាំង

 

​ ​កំពង់ធំ​ ៖ កំណាត់​ផ្លូវលំ​១​ខ្សែ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្រុក​កំពង់ស្វាយ ​សំណូមពរ​ ឲ្យ​មន្ទីរ អភិវឌ្ឍន៍​ ជនបទ​ និង​អាជ្ញាធរ​ខេត្តកំពង់ធំ ​ជួយ​ជួសជុល​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ ដំណើរ ​របស់​ប្រជាពលរដ្ឋ​,​ការ​ដឹក​ជញ្ជូន​កសិផល​,​សិស្សានុសិស្ស​ទៅ​សាលារៀន​ និង​បញ្ជូន​អ្នក​ ជម្ងឺ ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ខេត្ត ​ព្រោះថា ​កន្លងមក​និង​បច្ចុប្បន្ន ​ពួកគាត់​ជួប​ការ​លំបាក យ៉ាង​ខ្លាំង​ក្នុងការ​ធ្វើដំណើរ ជាពិសេស​នៅ​រដូវវស្សា​។

ជួប ជាមួយ​លោក ​ចេង ​ជា ​មេភូមិ​ឈើទាល ឃុំ​ត្បែង រួម​ជាមួយ​ នឹង​ប្រជាពលរដ្ឋ ជា ​ច្រើន​គ្រួសារ ដែល​មាន​លំនៅដ្ឋាន​ នៅតាម​បណ្ដោយ ផ្លូវលំ​នេះ បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា ​កំណាត់​ផ្លូវលំ​នេះ ហៅថា ផ្លូវ​តារា​ម មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ត្បែង​ទៅ ឃុំ និ​ពេ​ជ ​ ស្រុក​កំពង់ស្វាយ ​បច្ចុប្បន្ន​មានការ​ខូច​ជាច្រើន​កន្លែង​,​មាន​គ្រលុក ​ដក់​ទឹក​តូចធំ​ជាច្រើន​និង​បែក ​ភក់​រាប់គីឡូម៉ែត្រ​តែម្ដង ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ​ជួបការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ យ៉ាងខ្លាំង​។​

​ ​លោក​មេភូមិ​ បាន​បន្តថា ​មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លូវ​នេះ​ខូច​ឆាប់រហ័ស​នោះ គឺ​ដោយ​រថយន្ត ធុន​ធំ ផ្ទុក​ធ្ងន់ ធ្វើចរាចរ​នៅលើ​ផ្លូវ​នេះ ជាប្រចាំ តួយ៉ាង​ដូច​រថយន្ត​ដឹក​ដី​ជាដើម​។​

​ ​លោកស្រី កែ ផៃ មេឃុំ​ត្បែង បាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​កំណាត់​ផ្លូវលំ​នេះ ​គឺ​អាជ្ញាធរ​ភូមិ ឃុំ​បាន​ធ្វើ​សំណើរ​ទៅ​ អេ ឌី បី​ និង​កងវិស្វកម្ម​ ហើយ​បាន​បញ្ជូន​សំណើរ​នេះ ទៅ​ថ្នាក់​ខេត្ត រួច ហើយ​។​

​ ​លោកស្រី​មេឃុំ បាន​បន្តថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​នៅ​វាទិការ​សាធារណ​: ឯកឧត្ដម ប្រ ធាន​ក្រុមប្រឹក្សា​ខេត្ត​គឺ​ឯកឧត្ដម ​ឈឹម ឈន់ បាន​ប្រាប់ថា​ សំណើរ​នោះ​គឺ​ខាង ​អេ ឌី បី បាន​ទទួល​ ហើយ​ប៉ុន្តែ​លទ្ធផល​បែប​ណា​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

លោកស្រី​មេឃុំ​បាន​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើ​យើង​តាម​មូលនិធិ​ឃុំ​និង​ថវិការ​បដិភាគ របស់ ប្រជាពលរដ្ឋ​គឺ​កម្រិត ដែល​មិន​អាច​ជួសជុល​កំណាត់​ផ្លូវលំ​នេះ​បានទេ ​មានតែ​ដាក់​សំណើរ​ទៅលើ​។

​ ​លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បញ្ហា​ផ្លូវ ជា តម្រូវ​ការ​អាទិភាព របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន ​ដោយឡែក​កំណាត់​ផ្លូវ​តារា​ម ដែល​ស្ថិតនៅ ឃុំ ២ គឺ ឃុំ​ត្បែង ​និង​ឃុំ​និ​ពេ​ជ​ គឺ​អាជ្ញាធរ​ស្រុក ដាក់បញ្ចូល​ទៅ​ក្នុង​គំរោង​អន្តរ​ឃុំ និង​បាន​តាម ដាន​សំណើ​ដែល​បាន​ដាក់​ទៅហើយនោះ ​ជាប្រចាំ ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​សង្គម​។

លោក​អភិបាលស្រុក​ បាន​បន្តថា ​ចំពោះ​ការអភិវឌ្ឍន៍​គឺ​បាន​បន្ថែម​ល្បឿន​នៅ​គ្រប់​ទីកន្លែង ក្នុង​ក្រប​ខណ្ឌ​ទូរ​ទាំង​ប្រទេស ប៉ុន្តែ​ថ្វី​ត្បិត​យ៉ាង​នេះ​ក្ដី វា​នៅតែ​មិន​តុល្យភាព​នឹង​មហិច្ឆតា​នៃ​ការ ​ អភិវឌ្ឍន៍​នោះទេ ដោយឡែក​ដូចជា​នៅ​ក្នុង​ស្រុក​កំ​ស្វាយ​ជាដើម ​គឺ​ផ្លូវ ស្ពាន ត្រូវ​បាន​ជួសជុល​និង ស្ថាបនា​ថ្មី ជាច្រើន ប៉ុន្តែ​នៅតែ​មិនទាន់​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​នោះទេ​ ពោល ប្រព័ន្ធ​ទឹក ភ្លើង ជាពិសេស​ផ្លូវ​នេះឯង​ ប៉ុន្តែ​ទោះជា​យ៉ាង​ក្ដី​ក៏​លោក​សំណូមពរ​សុំ​ឲ្យ​ក្រសួង​ឬ​ស្ថាប័ន​ ដែល​បាន​ទទួល​បាន​សំណើរ​សុំ​ជួសជុល​កំណាត់​ផ្លូវលំ​ខាង​លើនេះ​ មេត្តា​ជួយ​បំពេញ​តាម​តំរូវការ របស់​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​ផង​៕

កង ចេស្ដា

ពលរដ្ឋ​២​ឃុំ​ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ​ជួយ​ជួសជុល​កំណាត់​ផ្លូវលំ ដែល​​​ជួប​ការ​លំបាក​ធ្វើ​ដំណើរ​យ៉ាងខ្លាំង
ពលរដ្ឋ​២​ឃុំ​ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ​ជួយ​ជួសជុល​កំណាត់​ផ្លូវលំ ដែល​​​ជួប​ការ​លំបាក​ធ្វើ​ដំណើរ​យ៉ាងខ្លាំង