មនុស្ស​ ១៥​នាក់​បាន​​រង​របួស​ក្នុង​ឧប្បត្តិហេតុ​ឆេះ​យន្តហោះ​មួយ​គ្រឿង​នៅ​រដ្ឋ​ផ្លរីដា

484
មនុស្ស​ ១៥​នាក់​បាន​​រង​របួស​ក្នុង​ឧប្បត្តិហេតុ​ឆេះ​យន្តហោះ​មួយ​គ្រឿង​នៅ​រដ្ឋ​ផ្លរីដា

អាមេរិក៖ ​មន្ត្រី​ប្រ​លាន​យន្តហោះអន្តរជាតិ ហ្វ​ត ឡោ​ឌឺ​ដេ​ល ហូ​លី​វ៉ូដ (Fort Lauderdale-Hollywood International Airport) បាន​និយាយ​កាលពីម្សិលមិញ​ថា សហប្រតិបត្តិ​ការណ៍បាន​កំពុងចាប់ផ្ដើម​ឡើងវិញ យ៉ាង​យឺត បន្ទាប់ពីយន្តហោះ Dynamic Airways បាន​ឆេះធ្វើ​ឲ្យ​មនុស្ស 15នាក់រង​របួស។
​​ក្រុមការងារ​សង្គ្រោះបន្ទាន់បានទៅដល់​កន្លែង​កើត​ហេតុនៅ​ម៉ោង 12:45ល្ងាច​ ម៉ោង​ក្នុងស្រុក និងជួយ​ជម្លៀស អ្នកដំណើរ និង​ក្រុម​អ្នកធ្វើការ​យន្តហោះចំនួន 101នាក់។ ​លោក មៃ ជែក​ខ​ល​( Mike Jachles) មន្ត្រី​នាំពាក្យ នាយកដ្ឋានពន្លត់អគ្គីភ័យស្រុកបាន​និយាយ​ថា មនុស្ស​ម្នាក់​រង​របួស​ធ្ងន់ក្នុងហេតុការណ៍ឆេះ​យន្តហោះ​នោះ បើ​ទៅ​បី​ជាក្រុម​សង្គ្រោះបន្ទាន់ទៅដល់​កន្លែងកើតហេតុ​ទាន់ពេល​ក៏ដោយ។ លោក​ថា ជនរងគ្រោះម្នាក់​ឆេះ​ខ្លួន​នោះនៅ​មិនទាន់​ដឹង​ទេ​ថា ជា​អ្នកដំណើរ​ឬ ក្រុម​អាកាសយានិក។ ចំនែកអ្នករបួសភាគច្រើន​នៃ​អ្នក​ទាំង​១៥ នាក់ រង​របួស​ស្រាល។ ​ចំណែកមន្ត្រី​នាំពាក្យ​ប្រ​លាន​យន្តហោះលោក គ្រេ មេ​យ័រ (Greg Meyer) បាននិយាយ​ថា ផ្លូវ​មួយ​បានដំណើរការ​ឡើងវិញ​ហើយ ប៉ុន្តែមិនមានការ​កំណត់ពេលវេលា​ថា នៅ​ពេល​ណា​ទើបផ្លូវ​មួយទៀត ផ្នែក​ខាងជើងប្រ​លាន​យន្តហោះ នឹងត្រូវ​បើកឡើងវិញ​ឡើយ។ លោកថា ប្រតិបត្តិការ​មិនទាន់​ដំណើរ​ការ​បាន​ពេញលេញ​ទេ ដោយត្រូវ​ត្រួតពិនិត្យឲ្យ​បាន ១០០%សិន។ ​រដ្ឋបាល​សហព័ន្ធ​ផ្លូវអាកាសនិយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យន្តហោះនេះ​ធ្លាប់លិចប្រេងមុនពេលហោះហើរ៕
​អត្ថបទ៖ សុខ មាន