អង្គការ UNHCR អំពាវនាវ​ឱ្យ​បើក​ផ្លូវ​សុវត្ថិភាព​ស្របច្បាប់​សម្រាប់​ជនភៀសខ្លួន​

525
អង្គការ UNHCR អំពាវនាវ​ឱ្យ​បើក​ផ្លូវ​សុវត្ថិភាព​ស្របច្បាប់​សម្រាប់​ជនភៀសខ្លួន​

ក្រិក៖ អ្នកនាំពាក្យ​នៃ​ឧត្ដមស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ថ្មីៗ​នេះ​បាន​អំពាវនាវ​ឲ្យ​បើក​ផ្លូវ​សុវត្ថិ​ភាព​ស្រស​ច្បាប់ ដើម្បីអាច​ឲ្យ​ជនភៀសខ្លួនចូល​ទៅ​កាន់ប្រទេសប៉ែក​អឺរ៉ុប ក្នុង​ន័យ​បញ្ចៀសការ​ប្រឈម​គ្រោះថ្នាក់​របស់​ពួកគេ នៅក្នុងទុក​ទូក​កៅស៊ូ​ចាស់ផ្ទុក​លើ​ល​ចំណុះ។
​​ជនភៀសខ្លួនកំពុង​រត់គេច​ចេញពី ជម្លោះក្នុង​ប្រទេសតំបន់​មជ្ឈិមបូព៌ា កំពុងឆ្លងកាត់តាមរយៈ​ប្រទេសទួរគី និង​បន្ទាប់មកធ្វើដំណើរលើទូក​ពោ​ពេញដោយ​គ្រោះថ្នាក់ ខណៈ​ពួកគេ​ប៉ុនប៉ងទៅដល់​គោលដៅនានា ក្នុងបណ្ដា​ប្រទេសអ្នកមាន​ទ្រព្យសម្បត្តិប៉ែកអឺរ៉ុបខាងលិច និងខាងជើង។ ​កាលពី​ថ្ងៃ​ចន្ទ​ជនភៀសខ្លួន​ប្រមាណ ១៨​ម៉ឺន នាក់បានធ្វើដំណើរ​ទៅកាន់ប្រទេសក្រិ​ក និងកោះ​នានារបស់​ប្រទេសទួរគីតាមសមុទ្រមេ​ឌី​ទែ​រ៉ា​ណេ ជាមួយមនុស្ស​ជាង 100នាក់​ស្លាប់ក្នុងដែនទឹក​ប្រទេស​ក្រិ​កដោយសារក្រឡាប់​ទូក។ ​នេះ​បើ​យោង​តាមរបាយការណ៍​របស់អង្គការ UNHCR។​ ​លោក រ៉ុ​ន រ៉េដ​ម៉ុ​ន មន្ត្រី​នាំពាក្យ​អង្គការ UNHCR បាន​និយាយ​ថា ច្រកស្របច្បាប់សុវត្ថិភាព​គួរតែ​ផ្ដល់ ដើម្បី​ធានាសុវត្ថិភាពទាំងជនភៀសខ្លួន និងប្រទេស​អ្នក​ទទួល​យកពួកគេ​។ ព្រោះ​បើ​មិន​ធ្វើ​ដូច្នោះ​ទេ នោះពួកគេ​នឹង​ជ្រើសរើស​ធ្វើដំណើរ​តាម​ច្រកខុសច្បាប់​។ ​គួរ​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ជាង​ ៥​សែន​នាក់ បាន​ព្យាយាមឆ្លងកាត់​ព្យុះភ្លៀង មកដល់ប្រទេស​ក្រិ​ក​នៅ​ឆ្នាំនេះ​។​ សូម​រម្លឹក​ថា កាលពី​ដើមខែ​នេះ​ប្រទេសក្រិ​ក បាន​ព្រមព្រៀងជាមួយសហគមន៍​អឺរ៉ុប ដើម្បីផ្ដល់​ជម្រក​ដល់​ជនភៀសខ្លួន​ចំនួន ៥ម៉ឺន​នាក់នៅ​ចុងឆ្នាំនេះជាមួយ​ការ​ឧបត្ថម្ភ​គាំទ្រ​នៃអង្គការ UNHCR៕
​អត្ថបទ៖ សុខ មាន