មនុស្ស ​២​នាក់​ស្លាប់ និង​ ៨​នាក់​ផ្សេងទៀត​រង​របួស​អំឡុង​ឧប្បត្តិហេតុ​ផ្ទុះ​ក្នុង​ឃ្លាំង​ស្តុក​គ្រាប់រំសេវ​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

284

​អ៊ុយ​ក្រែ​ន៖ ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា ហេតុការណ៍​ផ្ទះ​ក្នុង​ឃ្លាំង​ស្តុក​គ្រាប់រំសេវ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បាន​សម្លាប់​ជន​ស៊ីវិល​២​នាក់ និង​៨​នាក់​ផ្សេងទៀត​រង​របួស ខណៈ​ដែល​ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា វា​គឺជា​អំពើ​ភេ​វរ​កម្ម​នោះ​។​
​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​បាន​កើត​ឡើង​ពេញ​បរិវេណ​បន្ទាយ​ទាហាន ស្ថិតនៅ​ទីក្រុង​ស្វាតូ​វ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​មាន​ចម្ងាយ​ប្រហែល​១០០​គ​.​ម​ពី​តំបន់​ផ្ដាច់ខ្លួន​លូ​ហាន់ របស់​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​។​ ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​នបាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការស៊ើបអង្កេត​បាន​បង្ហាញ​ថា វា​គឺជា​អំពើ​ភេរវកម្មពី​ព្រោះ​ថា​អណ្ដាត​ភ្លើង​ដែល​ឆាបឆេះផ្ដើម​ចេញ​ដំបូង​ពី​ខាងក្រៅ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយក្រសួង​មួយ​នេះ មិនបាន​បញ្ជាក់​ពី​អ្នក​ឈរ​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​ឡើយ​។​ សូម​បញ្ជាក់​ថា ឧប្បត្តិហេតុ​ខាងលើបាន​កើតឡើង​ខណៈ​ដែល​អំពើ​ហិង្សា​ស្ងប់ស្ងាត់​ទៅវិញ​នៅ​សមរភូមិ​ជួរមុខ ហើយ​និង​ការ​ដក​កងទ័ពក៏ដូចជា​សព្វាវុធ ដោយ​ភាគី​ទាំងពីរ ក្នុង​គោលដៅ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៨​ពាន់​នាក់ ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៤​មក​៕
អត្ថបទ៖ សារ៉ាត់