បុរស​ម្នាក់​លួច​ម៉ូតូ​ជាប់​គុក​ច្រើ​ន​លើក ​ពេល​ចេញ​មកវិញ​លួច​ម៉ូតូ​ទៀត​ត្រូវ​នគរបាល​​ចាប់​ដាក់​គុក​ទៀត

705
បុរស​ម្នាក់​លួច​ម៉ូតូ​ជាប់​គុក​ច្រើ​ន​លើក ​ពេល​ចេញ​មកវិញ​លួច​ម៉ូតូ​ទៀត​ត្រូវ​នគរបាល​​ចាប់​ដាក់​គុក​ទៀត

កំពង់ចាម​ ៖ ​អតីត​ទណ្ឌិត​ ដែល​ធ្លាប់​ចាប់​ពន្ធនាគារ​ចំនួន៤​លើក​ រួចមក​ហើយ​ពេល​ចេញ​មកវិញ​មិន​រាងចាល​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​នៅ​ក​ន្លែង​ ទទួល​ផ្ញើ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទី​ពន្ធនាគារ​ជា​លើក​ទី៥​សារជាថ្មី​ម្តងទៀត ។

លោក ​អាន វុ​ធ ​នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម ​បាន​អោយ​ដឹង​ថា​ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩ ​និង​៣០​នាទី ​ថ្ងៃទី​30-10-2015​ នៅ​កន្លែង​ទទួល​ផ្ញើ​កង់​ម៉ូតូ​ស្ថិត​ក្នុង​ភូមិ​ទី​១១ ​សង្កាត់​កំពង់​​ចាម​ក្រុង​កំពង់ចាម ។

​លោក បាន​បញ្ជាក់ថា​ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ​ ហេង សុភាព ហៅ ផល ហៅ សិ​ដ្ឋ ភេទ​ប្រុស​អាយុ​៣៧ ​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​រការ៣ ​ស្រុក​កែវ​សី​ម៉ា​ ខេត្ត​មណ្ឌល​គី​រី​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជាក់​ស្តែង​នៅ​ ពេល​កំពុង​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​កើតហេតុ​ខាងលើ ។

​ជនស​ង្ស័​យ ​បាន​សារភាពរថា​នៅ​ថ្ងៃទី ​30-10-2015​វេលា​ម៉ោង​ប្រហែល​20 ​ខ្លួន​បាន​ទិញ​កូន​សោរ​ម៉ូតូ​ចំនួន​៤រួច​ដើរទៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅក្បែរ​តាំង​ពិ​ព័រណ៍ ​ជិត​មាត់ទន្លេ​ហើយ​បន្លំ​ចូល​ហែក​សំបុត្រ​ ម៉ូតូ​រួច​បណ្តើរ​ចេញ​បម្រុង​ជិះ​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ និង​អ្នកយាម​នៅ​ទីនោះ​ឃើញ​ចាប់ខ្លួនបាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។

សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​និង​ជ​ន​ស​ង្ស័​យ​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ និង​ត្រូវ​តុលា​ការ​ចេញ​ដីការ​ឃុំខ្លួន​ជាលើក​ទី៥៕