ផ្សែង​ផេះ​ហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​គ្រប​ដណ្ដប់​លើ​ប្រទេស​សិង្ហបុរី​

923
ផ្សែង​ផេះ​ហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​គ្រប​ដណ្ដប់​លើ​ប្រទេស​សិង្ហបុរី​

​សិង្ហបុរី៖ ​ផ្សែង​ផេះ​ដ៏​ខ្មៅ​កខ្វក់​ដែល​បាន​ហុយ​ ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​គ្រប​ដណ្ដប់​លើ​ប្រទេស​សិង្ហបុរី​ដដែល​នៅ​ថ្ងៃ​សៅរ៍​ទី​០៣​ខែតុលា​នេះ ដោយ​បណ្ដាល​អោយ​មាន​បរិស្ថាន​អាក្រក់​។
​​សូម​បញ្ជាក់​ជូន​បន្តិច​ថា ផ្សែង​ផេះ​ដ៏​ខ្មៅ​កខ្វក់​ដែល​បាន​ហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​សិង្ហបុរី​ និង​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​។​ ​សាលារៀន​, ធនាគារ​, ទីផ្សារ​និង​ទីប្រជុំជន​មួយចំនួន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ីត្រូវ​បាន​ផ្អាក ឫ​បិទទ្វារ​មួយ​រយៈ​ដោយសារតែ​គំនរ​ផេះផង់ ដែល​ហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​បាន​ធ្វើអោយ​ប៉ះពាល់។​ ​មន្ត្រី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ ​អោយ​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ចាត់វិធានការ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ពន្លត់​ភ្លើងព្រៃ​ដ៏​មហន្តរាយ​នេះ​៕
​អត្ថបទ៖ សារីម