ចំនួន​អ្នក​បាត់បង់​ជីវិត​ពី​ព្យុះ​ទី​ហ៊្វុង​ម៉ូ​ជី​ហ្គេ​នៅ​ចិន​កើន​ឡើង​ដល់ ១១​នាក់​ហើយ​

829
ចំនួន​អ្នក​បាត់បង់​ជីវិត​ពី​ព្យុះ​ទី​ហ៊្វុង​ម៉ូ​ជី​ហ្គេ​នៅ​ចិន​កើន​ឡើង​ដល់ ១១​នាក់​ហើយ​

​ចិន៖ ​មនុស្ស​យ៉ាងហោចណាស់​ 11នាក់​បាត់​បង់ជីវិត និង 243នាក់​ផ្សេងទៀតរង​របួស នៅពេលព្យុះ​ទី​ហ៊្វុងម៉ូ​ជី​ហ្គេ (Typhoon Mujigae) បាន​ទម្លាក់​ខ្លួនលើ​ដី​គោក ក្នុងភាគ​ខាងត្បូង​ប្រទេស​ចិនចាប់តាំងពី​ថ្ងៃអាទិត្យ​មក​។​

បើ​យោង​តាម​នាយកដ្ឋាន​កិច្ចការ​ស៊ីវិល​ខេត្តខ្វាង​ទុង (Guangdong) ឲ្យ​ដឹង​ថា មនុស្ស ១០នាក់បាន​បាត់បង់ ជីវិត និង ៤នាក់ផ្សេងទៀត​កំពុង​បាត់​ខ្លួន ចំណែក​ម្នាក់ទៀតបាន​បាត់​បង់ជីវិត​ក្នុង​តំបន់​ជិតខាងខេត្តស្វយ័ត ក្វាង​ស៊ី​ចុង ​(Guangxi Zhuang)។​ ជាង​នេះ​ទៅ​ទៀតខ្យល់​គួច​បណ្ដាលមកពី ព្យុះ​ទី​ហ៊្វុងបាន​បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងខ្វាង​ចូ​វ (Guangzhou) ដែល​ជា​រដ្ឋធានីរបស់ខេត្ត​ក្វាង​ទុង​ និងទីក្រុង ហ្វ័​រ​សាន​(Foshan)។​ ​ព្យុះ​ទី​ហ៊្វុងបាន​ប៉ះពាល់ដល់​ប្រជាពលរដ្ឋ 3,16លាន​នាក់ក្នុងស្រុក 25នៃខេត្ត​ក្វាង​ទុង ដែល​បង្ខំ​មនុស្សចាក​ចេញពី​លំនៅដ្ឋានជិត​ 15ម៉ឺន​នាក់​។​ ​ព្យុះ​ដ៏​មាន​ឥទ្ធិពល​នេះបានបំផ្លាញ​ទ្រព្យសម្បត្តិ​គិត ជា​ទឹកប្រាក់​មានទំហំ 12,5 ពាន់​លាន​យាន់ ឬប្រហាក់ប្រហែល 1,97ពាន់​លានដុល្លា​អាមេរិក​។ ព្រមទាំង​បាន បំផ្លាញបន្ទប់ជាង 2,800 និងដំណាំ​កសិកម្ម​ជិត 19ម៉ឺន 6ពាន់ហិច​តាក្នុង​ខេត្ត៕​
អត្ថបទ៖ សុខ​មាន