មេដឹកនាំ​ក្រិ​ក និង​អូទ្រីស​និយាយ​ថា ​គ្មាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍តែ​ម្នាក់​ឯង​បាន​ទេ​

799
មេដឹកនាំ​ក្រិ​ក និង​អូទ្រីស​និយាយ​ថា ​គ្មាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍តែ​ម្នាក់​ឯង​បាន​ទេ​

​ក្រិក៖ ​លោក អធិការបតី​អូទ្រីស​វើ​ន័​រ​ហ្វេ​មាន់ ( Werner Faymann )​បំពេញ​ទស្សនកិច្ច​នៅ​កោះឡេ​ស្បូ​ស​របស់​ប្រទេស​ក្រិ​ក​កាលពី​ម្សិលមិញ ជាទី​ដែល​លោក​បានជួបជាមួយសម​ភាគីក្រិ​ក​លោក​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស​ដើម្បីរឹត​បន្តឹង​កិច្ច​សហប្រតិបត្តិ​ការណ៍ បន្ថែមទៀត​រវាង​ប្រទេស​ទាំង​២​លើ​បញ្ហា​លំហូរ​ចូល​ការ​ធ្វើ​អន្តោប្រវេសន៍​ចូលក្នុង​ទឹកដីសហគមន៍អឺរ៉ុប ​លោក ហ្វេ​មាន់ គឺជា​មេដឹកនាំសហគមន៍​អឺរ៉ុបលើកដំបូង ដែល​បានទៅ​បំពេញ ទស្សនកិច្ចកោះ​អេ​ជីនភាគ​ខាងជើងប្រទេស ​ដើម្បីពិនិត្យមើលពី​ផល​ប៉ះ​ពាល់​នៃវិបត្តិ​ជនអន្តោប្រវេសន៍ របស់​អឺរ៉ុប​ជាទីដែល​ជនភៀសខ្លួនចង់​ចូល​។
​​កោះ​ឡេ​ស្បូ​សស្ថិតនៅ​ចំងាយ 4.4 km​ឬ​(2.8 miles) នៅ​តាមតំបន់ឆ្នេរ​សមុទ្រ​ទួរគី កំពុងតស៊ូ​ដោះស្រាយ​ជាមួយជនអន្តោប្រវេសន៍កំពុង​ភៀសខ្លួន​ពី​សង្គ្រាម ,​ការ​ធ្វើទុក្ខបុក​ម្នេញ និងភាព​ក្រីក្រ​រាប់ពាន់​នាក់ក្នុង​ប្រទេស ស៊ី​រី ,​អ៊ីរ៉ាក់ និងអា​ហ្វ​ហ្គា​នី​ស្ថាន និងកន្លែងផ្សេងទៀត​ដើម្បី​ស្វែងរក​ជីវភាព​ប្រសើរ​មួយ​ក្នុងទឹកដីសំបូរ​ទ្រព្យ អឺរ៉ុប។ ជន​ភៀសខ្លួន​ទាំងនោះ​កំពុង​សម្រាក​លើ​ដីគ្មាន​ដំបូល​ជ្រក, ចំណីអាហារ និងទឹក​មិន​គ្រប់គ្រាន់។ លោក​ហ្វា​មាន់​ដែល​ប្រទេស​របស់​ខ្លួន​ជាមួយ​អាល្លឺម៉ង់ ​និង​ស៊ុយអ៊ែតស្ថិត​ក្នុង​ចំណោមប្រទេសជា​ទិសដៅ​ពេញ និយម​បំផុតសម្រាប់​ជនភៀសខ្លួនក្នុងតំបន់អឺរ៉ុប​បាននិយាយ​ថា គ្មាន​ប្រទេស​ណាមួយ​អាចដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍ តែម្នាក់ឯង​បាន​ឡើយផ្ទុយទៅវិញមានតែ​ការ​សាមគ្គី​គ្នា និង​ការ​ឆ្លើយ​តប​ពីរដ្ឋ​ជា​សមាជិកសហភាព អឺរ៉ុប​ប៉ុណ្ណោះទើប​អាចទប់ទល់​បាន។​ កាលពី​ថ្ងៃ​សៅរ៍លោក ស៊ី​ប្រាស និង​លោក ហ្វេ​ម៉ាន់ បាន​ជួប​ជាមួយ​លោកស្រី​អធិការបតអាល្លឺម៉ង់​ ពិភាក្សា​ពីលំហូរ​ចូល​នៃជនអន្តោប្រវេសន៍​។​ ជាមួយគ្នា​នោះ​លោក​ហ្វេ​ម៉ាន់​ក៏ និយាយ​ដែរ​ថា បញ្ហា​ជនអន្តោប្រវេសន៍មិនមែនបន្ទុករបស់​ប្រទេស​អូទ្រីស ,​អាល្លឺម៉ង់ ​ឬស៊ុយអែតតែម្នាក់ឯង​នោះ​ទេ៕
​អត្ថបទ៖ សុខ​មាន