អំពើ​ហិង្សា​រវាង​ប៉ា​ឡេ​ស្ទី​ន​ និង​អ៊ី​ស្រា​អ៊ែ​ល ជុំវិញ​បរិវេណ​តំបន់​សាសនា​បាន​រាលដាល​ដល់ទី​ក្រុងតេ​ល​អា​វី​ហ្វ​របស់​អ៊ី​ស្រា​អ៊ែ​ល​

361
អំពើ​ហិង្សា​រវាង​ប៉ា​ឡេ​ស្ទី​ន​ និង​អ៊ី​ស្រា​អ៊ែ​ល ជុំវិញ​បរិវេណ​តំបន់​សាសនា​បាន​រាលដាល​ដល់ទី​ក្រុងតេ​ល​អា​វី​ហ្វ​របស់​អ៊ី​ស្រា​អ៊ែ​ល​

​អ៊ី​ស្រា​អ៊ែ​ល៖ នគរបាលអ៊ី​ស្រា​អ៊ែ​លនិយាយ​ថា ជនជាតិអ៊ី​ស្រា​អ៊ែ​ល ៤នាក់ រួម​ទាំងទាហានម្នាក់ត្រូវ​បានបុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចាក់​សម្លាប់ នៅ​ជិតទីស្នាក់ការ​យោធា​មួយក្នុង​ទីក្រុងពាណិជ្ជកម្មតេ​លអា​វី​ហ្វ (Tel Aviv) របស់​អ៊ី​ស្រា​អ៊ែ​ល ខណៈរលក​នៃ​អំពើ​ហិង្សាបាន​រីក​រាលដាល ចូលក្នុងបរិវេណវិហារ​សាសនាអាល់អាក​សា (al-Aqsa mosque)។
​ជារឿយៗអំពើ​ហិង្សា​តែង​កើតមានឡើង​រវាងទាហានអ៊ី​ស្រា​អ៊ែ​ល និងពលរដ្ឋ​ប៉ា​ឡេ​ស្ទី​នពិសេស​ក្នុងតំបន់​វ៉េ​ស្បែង ដែល​ជាតំបន់មួយគ្រប់គ្រង​ម្ខាង​ម្នាក់​។ អំពើ​ហិង្សានៅ​តំបន់សាសនាត្រូវ​បាន​អះអាង ដោយអ្នក​កាន់​សា​នា​ម៉ូ​ស្លី​ម និង​ជនជាតិ​ជ្វី​សថា​កំពុងរីក​រាលដាល​ខ្លាំង។ មន្ត្រី​នាំពាក្យទាហាន​អ៊ី​ស្រា​អ៊ែ​លបាននិយាយ​ថា ជនជាតិប៉ា​ឡេ​ស្ទី​ន ២នាក់ត្រូវ​បានបាញ់សម្លាប់ និងជាច្រើន​នាក់រង​របួសក្នុង​ការ​ប៉ះទង្គិច​គ្នា ជា​បន្តបន្ទាប់ជាមួយកងកម្លាំងមន្ត្រីសន្តិសុខ ខណៈគេព្យាយាមរត់​គេច​ខ្លួន​។ ដើម្បីកាត់បន្ថយភាព​តានតឹងលោកនាយករដ្ឋមន្ត្រី អ៊ី​ស្រា​អ៊ែ​ល បេនចា​មីន ណេ​តានយ៉ា​ហ៊ូ បានហាមឃាត់​រដ្ឋមន្ត្រីខុទ្ទកាល័យ ​និងគណប្រតិភូអ៊ី​ស្រា​អ៊ែ​លមិន​ឲ្យ ទៅកាន់តំបន់វិហារ​សាសនា អាល់ អាក​សា (al-Aqsa site) ឡើយ​។ ដោយឡែក​មេដឹកនាំប៉ា​លេ​ស្ទី​ននិយាយ​ថា ​ពួកគេចង់ឲ្យជៀសវាង​ឲ្យ​បានជា​ដាច់ខាត ចំពោះ​ការ​ប្រឈម​មុខ​នឹង​អាវុធជាមួយអ៊ី​ស្រា​អ៊ែ​ល។ យ៉ាងណា ភាគីអ៊ី​ស្រា​អ៊ែ​លនៅតែចោទប្រកាន់​មេដឹកនាំប៉ា​ឡេ​ស្ទី​នថា ជាដើម​ហេតុ​នាំ​ឲ្យ​មានអំពើ​ហឹ​ង្សា​នៅជុំវិញតំបន់​សាសនា​។​ គួរ​រម្លឹក​ថា​អ៊ី​ស្រា​អ៊ែ​ល​ និង​ប៉ា​ឡេ​ស្ទី​ន​ធ្លាប់​បាន​ជួយ​សម្របសម្រួលក្នុង​កិច្ចពិភាក្សា​ស្វែងរកសន្តិភាពដោយមុខ​ការទូត​អាមេរិកលោក​ ច​ន ​ឃើ​រី ប៉ុន្តែ​ត្រូវ​បាន​បរាជ័យក្នុងឆ្នាំ​2014៕
អត្ថបទ៖ សុខ មាន