អ៊ីតាលី​បញ្ជូន​ជនជាតិ​អេ​រី​ទ្រា​ ១៩​នាក់​ទៅកាន់​ប្រទេស​ស៊ុយអែត ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្រោម​ផែនការ​របស់​សហភាព​អឺរ៉ុប​

310
អ៊ីតាលី​បញ្ជូន​ជនជាតិ​អេ​រី​ទ្រា​ ១៩​នាក់​ទៅកាន់​ប្រទេស​ស៊ុយអែត ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្រោម​ផែនការ​របស់​សហភាព​អឺរ៉ុប​

អ៊ីតាលី៖ កាល​ពី​ថ្ងៃព្រហស្បតិ៍​ប្រទេស​អ៊ីតាលី ​បាន​បញ្ជូន​ជនជាតិ​អេ​រី​ទ្រា​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន ទៅកាន់​ប្រទេស​ស៊ុយអែត គឺជា​ផ្នែក​មួយ​នៃ​ផែនការ​បំ​លាស់​ទីលំនៅ​របស់​សហភាព​អឺរ៉ុប ដែល​មាន​គោលដៅ​ដើម្បី​បញ្ឈប់​បន្ទុក​ធ្ងន់​លើ​រដ្ឋ​និ​មួយៗ ស្រប​ពេល​ដែល​ជួប​វិបត្តិ​ជនអន្តោប្រវេសន៍​ធំ​បំផុត​នៅ​ទ្វីប​មួយ​នេះ ចាប់​តាំង​ពិសេស​សង្គ្រាម​លោក​លើក​ទី​២​រួចមក​នោះ​។​
​បុរស និ​ត​ស្ត្រី​១៩​នាក់ដែល​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​គ្រោះ​ថ្នាក់ ​ឆ្លងកាត់​សមុទ្រ​ខ្សាច់​សាហា​រ៉ា និង​សមុទ្រ​មេ​ឌី​រ៉ា​ណេ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប បាន​ឈរ​តម្រង់​ជួរនៅ​លើ​ផ្លូវ​រ​ត់​របស់​យន្តហោះ​ក្នុង​អាកាស​យាន​ដ្ឋាន​សៀម​ពី​ណូ ជាមួយនឹង​សម្លៀកបំពាក់​ស្អាតបាត មាន​អាវធំទឹកមុខ​ញញឹមញញែម និង​ថតរូប Sefies មុន​ពេល​ពួកគេ​ឡើងលើ​យន្តហោះ​។​ លោក​ឌី​មី​ទ្រី​ស អាវ​រ៉ា​ម៉ូ​ពូ​ឡូ​ស គឺជា​អ្នកតំណាង​ជនភៀសខ្លួន​អឺរ៉ុប និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីតាលី លោក​អង់​ហ្គេ​លី​ណូ អាល់​ហ្វា​ណូ បាន​អមដំណើរ​ពួកគេ​ឡើង​យន្តហោះ ដែល​នឹង​ដឹក​ពួកគេ​ទៅកាន់​ព្រលាន​យន្តហោះ ​ដែល​នៅ​ជិត​នឹង​តំបន់​អាក់ទិកជា​កន្លែង​ដែល​សីតុណ្ហភាព​ពេលយប់ នឹង​ធ្លាក់​ចុះក្រោម​សូន្យ​អង្សា​សេ​។​ អ្នកស្រី​កា​ឡូ​តា សាមី គឺជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួនបាន​និយាយ​ថា នេះ​គឺជា​ថ្ងៃ​ដ៏​ល្អ​មួយ និង​ជា​ជំហាន​ដំបូង​បំផុត​នៃ​ផែនការ​បំ​លាស់​ទី​លំនៅ​របស់​សហភាព​អឺរ៉ុប​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា ពួកគេ​ត្រូវ​ផ្លាស់​ទីលំនៅ​ទៅកាន់​ប្រទេស​ស៊ុយអែត ហើយ​ពួកគេ​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​៕
អត្ថបទ៖ សារ៉ាត់