ប្រធានាធិបតី​ទួ​ក​គី បញ្ជា​ឲ្យ​រដ្ឋ ស៊ើបអង្កេត ក្នុងការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត ផ្ទួនៗ​គ្នា​

230
ប្រធានាធិបតី​ទួ​ក​គី ​បញ្ជា​ឲ្យ​រដ្ឋ ស៊ើបអង្កេត ក្នុងការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត ផ្ទួនៗ​គ្នា

 

ទួ​ក​គី  ៖  ​លោក ប្រធានាធិបតី​ទួ​ក​គី  តា​យ​យី​ប  អឺ​ដូ​ហ្គែ​ន  កាលពី​ម្សិលមិញ  បាន និយាយ ថា  លោក បាន​ដាក់​បញ្ជា ដល់ ក្រុមប្រឹក្សារដ្ឋ    ​បន្ត​ការ ស៊ើបអង្កេត​ពិសេស​មួយ   ក្នុង ករណី  បំផ្ទុះ​គ្រាប់បែក អត្តឃាត​ ចំនួន​២​ផ្ទួនៗ​គ្នា​ដែល​បាន​សម្លាប់​មនុស្ស 97 នាក់ ក្នុង​រដ្ឋធានី​អង់កា​រ៉ា ។

​គ្រាប់បែក ២  បាន​ផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍   ដាក់​គោលដៅ លើ ការប្រមូលផ្ដុំ  ​ នៃ​ក្រុមគាំទ្រ  សកម្មជន ឃើ​ដ ​ និង ក្រុម ស៊ីវិល  ជិត  ស្ថានីយ រថភ្លើង​សំខាន់​មួយ របស់   រដ្ឋធានី  ​អង់កា​រ៉ា  ៣ សប្ដាហ៍     មុន​ការបោះឆ្នោត   ជាតិ  ។   ​នេះ​ជា​ការ​វាយប្រហារ​អាក្រក់​បំផុត  នៃ​ប្រវត្តិសាស្ត្រ ដែល​កំពុង ​ បង្ក​ ជាការ​តវ៉ា ប្រឆាំង អ្វីដែល​ជា​ការ​រិះគន់ លើ  លោក   ប្រធានាធិបតី   តា​យ​យី​ប  អឺ​ដូ​ហ្គែ​ន   ​និង រដ្ឋា ភិ​បាល របស់​លោក​ថា​ ជាការ​បរាជ័យ​លើ​ការស៊ើបអង្កេត​សំខាន់​មួយ​។​ប៉ុន្តែ​មន្ត្រី រដ្ឋាភិបាល បាន​ច្រានចោល គំនិត​ដែល ថា រដ្ឋាភិបាល បរាជ័យ ជុំវិញ​ការស៊ើបអង្កេត  នេះ​។

លោក​អឺ​ដូ​ហ្គែ​ន​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន ​មួយ​ក្នុង​ទីក្រុង​អង់កា​រ៉ា​ ក្នុងការ​ ធ្វើ អត្ថាធិប្បាយ​ជា​សាធ​រណៈ​លើកដំបូង   ​ចាប់តាំងពី​មានការ​វាយប្រហារ   ថា   លោក ថ្កោល ទោស យ៉ាង​ខ្លាំង​លើ​ការវាយប្រហារ ប្រឆាំង​ការរួបរួម​គ្នា ,​ការ​សាមគ្គី ,​ស្ថេរភាព ​និង​គោល បំណង​របស់​ប្រទេស ទួ​ក​គី​។​ពិភពលោក និង​ប្រជាជន ទួ​ក​គី​គួរតែ ដឹង​ការពិត នេះ ។ ការវាយប្រហារ​នេះ    ធ្វើឡើង ប្រឆាំង   គគី ​តែម្ដង ។​

លោក​ បន្ថែមថា   ការស៊ើបអង្កេត នេះ កំពុង ប្រព្រឹត្តិ​ទៅ​ដូច ករណី​ផ្សេងៗ​ទៀត​ដែរ​។​លោក​ថា ប្រទេស​ទួ​ក​គី  នឹង ស្វែងរក​ជន សង្ស័យ   មក​ដាក់ទោស  នាំ​យុត្តិធម៌​ជូន​ជនរងគ្រោះ ឲ្យ​ទាល់តែ​បាន ។  ​ចំណែក​លោកនាយក​រដ្ឋមន្ត្រី​អា​ម៉េ​ត ដា​វ៉ូ​តូ​គ្លូ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា   ​  ពួក​សកម្ម ប្រយុទ្ធ   រដ្ឋ​អ៊ីស្លាម​ជា   ជនសង្ស័យ ដំបូង​បំផុត ៕