នគរបាល​អាល្លឺម៉ង់​ស្នើ​សុំ​ការ​គាំទ្រ​បន្ថែម​ទៀត​សំរាប់​ជនអន្តោប្រវេសន៍​

760
នគរបាល​អាល្លឺម៉ង់​ស្នើ​សុំ​ការ​គាំទ្រ​បន្ថែម​ទៀត​សំរាប់​ជនអន្តោប្រវេសន៍​

​អាល្លឺម៉ង់​៖ ​មន្ត្រី​តំណាងនៃអង្គភាព​នគរបាលអាល្លឺម៉ង់ កាលពី​ម្សិលមិញ​បាននិយាយ​ថា កងកម្លាំង​នគរបាល ត្រូវការការ​គាំទ្រ​បន្ថែម​ទៀតជាបន្ទាន់ ដើម្បីអាចទប់ទល់​នឹងចំនួននៃ​ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនកំពុង​មកដល់ក្នុង​ទឹកដី​ប្រទេសរបស់​ខ្លួន​។

​​ពួកគេបាន​ស្នើ​សុំបន្ថែម​ទៀត​នូវកម្លាំង​នគរបាល ,​គ្រូបង្រៀន និងបុគ្គលិកផ្សេងទៀត​ ដើម្បីជួយ​ដោះស្រាយ​ពួកគេ​ជាមួយ កំណើន​ជា​បន្តបន្ទាប់​នៃជនអន្តោប្រវេសន៍ និងជនភៀសខ្លួន​។​ ​កំពុង​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មានក្នុង​ទីក្រុងប៊ែ​កឡាំង ប្រធាន​អង្គភាពនគរបាលអាល្លឺម៉ង់រ៉េ​ន័​រ វ៉េ​ន​(Rainer Wendt)​ បាន​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​ត្រូវ​បានពង្រាយ ដើម្បីគ្រប់គ្រង​សណ្ដាប់ធ្នាប់តាម​ព្រំដែន, ការវាយប្រហារ​លើលំនៅដ្ឋាន ជនភៀសខ្លួន និងឧក្រិដ្ឋកម្មក្នុងទីតាំង​ស្នាក់នៅរបស់​ពួកគេជាដើម​។​ ជនភៀសខ្លួន​រាប់​រយ​នាក់នៅតែ​កំពុង​ឆ្លងកាត់ព្រំដែនរវាង​ប្រទេសអូទ្រីស និងអាល្លឺម៉ង់ជា​រៀងរាល់ថ្ងៃលើ​ស្ពាន​ថ្មើរជើងមួយឆ្លងកាត់ទន្លេសាឡា​ច​( Saalach)។ ​នៅ​ផ្នែក​ទឹកដីនៃ​ព្រំដែន​ប្រទេសអូទ្រីសឯណោះ​វិញ ,​ជំរំ​មួយកន្លែងត្រូវ​បានរៀបចំដោយនគរបាល​និងទាហានអូទ្រីសសម្រាប់​ឲ្យជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួនរង់ចាំការ​អនុញ្ញាតិ​ឲ្យ​ដើរ​ជា​ក្រុម​តូចៗ ​ឆ្លង ស្ពាន​ទៅកាន់ប្រទេស​អាល្លឺម៉ង់។​ ចំនែកនៅ​ព្រំដែនទឹកដីរបស់​អាល្លឺម៉ង់​វិញ​នោះ មន្ត្រី​នគរបាលបានទទួល​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន និងនាំ​ពួកគេ​ទៅកាន់ជំរំ​តង់ មុន​ពេល​នាំ​ពួកគេ​ទៅកាន់តំបន់ហ្វ្រេ​ឡា​ស៊ី​ង (Freilassing) សម្រាប់ការចុះបញ្ជី​ជា​ផ្លូវការ៕
អត្ថបទ៖ សុខ មាន