គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ខេត្តស្វាយរៀង​មាន​៥​លើក

265
គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ខេត្តស្វាយរៀង​មាន​៥​លើក

ស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ខេត្តស្វាយរៀង​គិត​ចាប់តាំងពី​ថ្ងៃទី​៩​រហូតដល់​ថ្ងៃទី​១៣ ​ខែតុលា​ ឆ្នាំ​២០១៥​នេះ ​សរុប​ចំនួន​៥​លើក​។

បើ​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ​កើង​សរុប​ចំនួន​៥​លើក​បើ​ប្រៀបធៀប​និង​រយៈ​ពេល​៥​ថ្ងៃ​ដូចគ្នា​ទៅ​ឆ្នាំ​២០១៤​មានការ​ថយ​ចុះ​ចំនួន​១​ករណី​គឺ​៥​ករណី​លើ​៦​ករណី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ចំនួន​៩​នាក់​ស្រី​២​នាក់​។

មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ស្រី​១​នាក់​របួសធ្ងន់​ចំនួន​៣​នាក់​ប្រុស​របួសស្រាល​ចំនួន​៣​នាក់​ស្រី​១​នាក់​បណ្ដាល​ឲ្យ​ខូចខាត​មធ្យោបាយ​រួមមាន រថយន្ត​តូច​១​គ្រឿង​ខូច​ស្រាល​ម៉ូតូ​៤​គ្រឿង​ស្រាល​១​គ្រឿង​។​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​មូលហេតុ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​១​ករណី​បើកបរ​បត់​ឆ្វេង​ធ្វេស​ប្រហែស​១​ករណី​បើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​១​ករណី​ថ្មើរជើង​ដើរ​ឆ្លងកាត់​ផ្លូវ​១​ករណី​និង​បើកបរ​លើស​ល្បឿន​លឿន​១​ករណី​។

ចំណែក​ស្រុក ក្រុង​ដែល​មាន​គ្រោះថ្នាក់​រួមមាន ស្រុក​ស្វាយទាប ស្រុក​រមាសហែក​.​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍​និង​ក្រុង​ស្វាយរៀង​។ បើ​តាម​របាយការណ៍​រ​បស់​មន្ទីរពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹងថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​អ្នក​រងរបួស​ចូល​មក​ព្យាបាល​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​និង​គ្រោះថ្នាក់​ផ្សេងៗ​មាន​ចំនួន​៤១​នាក់​ស្រី​១៥​នាក់​នេះ​មិន​របួស​នៅ​មន្ទីរ​បង្អែក​ស្រុក​ប្រតិបត្តិ​ពេទ្យ​ជី​ភូ​មន្ទីរ​បង្អែក​ស្រុក​ប្រតិបត្តិ​រមាសហែក​ផង​មាន​ច្រើនណាស់​ទៅ​ហើយ។

បើ​ប្រៀបធៀប​ទៅ​របាយការណ៍​របស់​ន​គ​របាល​ចរាចរណ៍​និង​របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​ខេត្ត​មានន័យថា​ខុសគ្នា​ច្រើនណាស់​?៕
darith-11