បុរស​ម្នាក់​ស្រវឹង​ខួប​មាន​ជំងឺ​សរសៃ​ប្រាសាទ ​ហើយ​ទៅ​ដាក់​ទ្រូ ​លប ​ដោយ​ជំងឺ​រើ ​ក៏​ប្រកាច់​ឈ្លក់​ទឹក​ស្លាប់

597
បុរស​ម្នាក់​ស្រវឹង​ខួប​មាន​ជំងឺ​សរសៃ​ប្រាសាទ ​ហើយ​ទៅ​ដាក់​ទ្រូ ​លប ​ដោយ​ជំងឺ​រើ ​ក៏​ប្រកាច់​ឈ្លក់​ទឹក​ស្លាប់

ឧត្តរមានជ័យ ​៖កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​កាល​ពី​ថ្ងៃទី​១៥​ ខែតុលា ឆ្នាំ​២០១៥ ​យុវជន​ម្នាក់​ផឹក​ស្រវឹង​ខួប ​ជាប្រចាំ​ ហើយ​មាន​ជំងឺ​សរសៃ​ប្រាសាទ​ទៀត ​បាន​​ទៅ​ដាក់​ទ្រូ​និង​លប ​នៅ​ឆ្ងាយ​ពី​ភូមិ ជំងឺ​បាន​រើ​ឡើង​ប្រកាច់​ធ្លាក់​ទឹក​ឈ្លក់​ទឹក​ស្លាប់ ​ដោយ​ខ្លួនឯង​។

លោក​វរសេនីយ៍ត្រី​អ៊ិន ​កាយ ​អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ បាន​ឲ្យ​ដឹង​ថា ​មាន​ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង នៅ​ភូមិ​ស្រែ​កណ្ដាល ​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ ​ជនរងគ្រោះ​ឈ្មោះ​ស៊ីម​ ​សា ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ប្រពន្ធ​ឈ្មោះ​លី វ៉ាង ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​​។​

លោក​វរសេនីយ៍ត្រី​អ៊ិន​កាយ ​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​ មូល​ហេតុ​ជនរងគ្រោះ​ជា​ មនុស្ស​ស្រវឹង​ខួប​ ហើយ​មាន​ជំងឺ​សរសៃ​ប្រាសាទ​ បាន​ទៅ​ដាក់​ទ្រូ​ដោយ​ជំងឺ​រើ ​ក៏​ប្រកាច់​ឈ្លក់​ទឹក​ស្លាប់​តែ​ម្តង​ទៅ​កំលាំង​ជំនាញ​យើង​បាន​ចុះទៅ​ត្រួតពិនិត្យ​ ដល់​កន្លែង​កើត​ហេតុ ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​មាន ជំងឺ​ប្រកាច់​ឈ្លក់​ទឹក​ស្លាប់​មែន​ហើយ​សមត្ថកិច្ច​យើង​ បាន​ប្រគល់​សាកសព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​