តំហែទាំ​សុខភាព​របស់ Michael Schumacher តាំង​ពី​រង​របួស​កើន​ដល់ 10​លាន​ផោន​

328
តំហែទាំ​សុខភាព​របស់ Michael Schumacher តាំង​ពី​រង​របួស​កើន​ដល់ 10​លាន​ផោន​

​ប្រណាំង​រថយន្ត៖ ​កំពូល​អ្នក​ប្រណាំង​រថយន្ត Michael Schumacher បាន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល 6 ខែ​ពេញ​បន្ទាប់ពីឧបទ្ទវហេតុ​កាលពី​ខែធ្នូ​ឆ្នាំ 2013 ដែល​ស្ទើរតែ​ឆក់​យក​ជីវិត​ទៅ​ហើយ​។

​​ជាមួយគ្នា​នោះ​ដែរតំហែទាំ​សុខភាព​របស់​អតិ​ត​អ្នក​ប្រណាំង F1 អាល្លឺម៉ង់​រូប​នេះរហូតមកដល់​ពេលនេះ​បាន កើនឡើង​ដល់ 10 លាន​ផោន​ហើយ បន្ទាប់ពី​ហេតុ​ការ​គ្រោះ​ថ្នាក់​អំឡុង​ពេល​ជិះ​ស្គី​កំសាន្ត​នោះ​។ រយៈពេល 6 ខែ​បន្ទាប់ពីទទួលរង​របួស Schumacher ក៏​នៅតែ​ស្ថិត​ក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ដដែល ខណៈ​ដែល​សភាព​ជំងឺ​នៅមិនទាន់​ធានា​បាន 100%​។ បើ​តាម​ព័ត៌មាន​ពី​គេហទំព័រ​ក្នុង​ចក្រភព​អង់គ្លេស​បាន​អោយ​ដឹង​ថា Michael Schumacher ក្រោយពី​ចាកចេញ​ពី​មន្ទីរពេទ្យ​នោះគេ​ត្រូវ​ចំណាយ​មួយ​សប្ដាហ៍ 10 ម៉ឺន​ផោន ក្នុង​ការ​តំហែទាំ​ង​សុខភាព​ដិតដល់ ដែល​បូករួម​បរិក្ខារ​ពេទ្យ​ដែល​ត្រូវ​បាន​បំពាក់​នៅ​គេហដ្ឋាន​ផ្ទាល់​ឯ​ប្រទេស​ស្វ៊ី​ស​។ ​ស្ថិត​ក្នុង​ស្ថានភាព​បាត់​បង់​ស្មារតី និងមើល​ថែទាំ​ដិតដល់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ Michael Schumacher រហូត​មក​ដល់​ពេលនេះ​បាន​បាត់បង់​ទំនង់​ខ្លួន​របស់​ខ្លួន​ដល់​ទៅ ¾ ទៅ​ហើយ​។ វេជ្ជបណ្ឌិត​អាល្លឺម៉ង់ Curt Diehm បាន​និយាយ​ថា មនុស្ស​ជាច្រើន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​មាន​ទំងន់​ជុំវិញ 20kg នេះ​គឺជា​រឿង​ធម្មតា តែ​ពួកគេ​ត្រូវការ​មើល​ថែទាំ​យកចិត្តទុកដាក់​បំផុត​។ ​សូម​រំលឹក​ថាអតិ​ត​ជើងឯក Formula One 7 សម័យ Michael Schumacher ដែល​ចូលនិវត្តន៍​ពី F1 ទៅ​ហើយ​នោះបាន​ទទួល​រង​របួស​ក្បាល​បុក​ជាមួយនឹង​ថ្មី អំឡុង​ពេល​ជិះ​ស្គី​កំសាន្តនៅ​មណ្ឌល​កំសាន្ត Alpine Resort ប្រទេស​បារាំង​កាលពី​ខែធ្នូ​ឆ្នាំ 2013៕
​អត្ថបទ​៖​នាង សុភា​វុ​ធ