គ្រោះថ្នាក់​ចរាចរណ៍​ខេត្តស្វាយរៀង​ថយចុះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

457
គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ខេត្តស្វាយរៀង​មាន​៥​លើក

​    ​
​ស្វាយរៀង​ ៖ ​លោក​វរៈសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តស្វាយរៀង បាន​អះអាង​នៅ​ថ្ងៃទី ១៦​ ខែតុលា​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តស្វាយរៀង​ មានការ​ថយចុះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃ បើ ទោះបីជា​សកម្មភាព​ធ្វើដំណើរ​តាម​ដងផ្លូវ មាន​សភាព​មមាញឹក​យ៉ាងណា​ក៏ ដោយ ។​


​លោក​ បាន​ឲ្យ​ដឹងថា អំឡុង​ពេលនោះ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បាន កើតឡើង​ចំនួន ០៤ លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ២០១៤ គឺ​ថយ ចុះ​ចំនួន ០១ លើក ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៤ លើក​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស ស្លាប់​ចំនួន ០២ នាក់ របួសធ្ងន់​ចំនួន ០៣ នាក់ របួសស្រាល​ចំនួន ០៣ នាក់ ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​តូចធំ និង ម៉ូតូ​ជាច្រើន​គ្រឿង ។​
​លោក​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក បណ្តាល​មកពី​កក្តា​ជា ច្រើន រួមមាន​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក បរ​គ្មាន​សុជីវធម៌ គ្មាន​ការយោគយល់​គ្នា និង បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម ។

​លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រូបនេះ ក៏បាន​អំពាវនាវ​ដល់ មន្ត្រីរាជការ សិស្ស និស្សិត និង ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​រួមគ្នា​គោរព​ច្បាប់ ចរាចរណ៍​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមាន​ឡើងជា​រៀង រាល់​ថ្ងៃនោះ ៕