លោកជំទាវ ​ម៉ែន​ សំអន​ ផ្តើម​ជួយ​ជួសជុល​ដំបូល​វត្ដ​វិហារ​សសរ​១០០​ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​សក្ការៈ​បូជា​បាន​ល្អ​ឡើងវិញ​ហើយ

1280
លោកជំទាវ ​ម៉ែន​ សំអន​ ផ្តើម​ជួយ​ជួសជុល​ដំបូល​វត្ដ​វិហារ​សសរ​១០០​ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​សក្ការៈ​បូជា​បាន​ល្អ​ឡើងវិញ​ហើយ

ក្រចេះ ៖ ​វត្ដ​វិហា​រ​ សសរ​១០០​ ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​សក្ការៈបូជា​ស្ថិតនៅ​ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្តក្រចេះ ​ពេលនេះ​បាន​សំរេច​ធ្វើការ​ជួសជុល​ដំបូល​ដែល​ចាស់​ទ្រុឌទ្រោម​នោះបាន​ល្អ​ឡើងវិញ​ហើយ​ដោយ​ចំណាយ​ទឹកប្រាក់​អស់​១៥​ម៉ឺន​ដុល្លារ ​ ជា​បច្ច័យ​បាន​កម​ពី លោកជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ​ម៉ែន​សំអន​ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​។

គួរ​រំលឹកថា​ វត្ត​វិហា​រសសរ​១០០ ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ច័ន្ទ​រាជា ក្នុង​សតវត្ស​ទី​១៦​គឺជា​វត្ត​ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​សក្ការៈបូជា ​ដោយសារ​វត្ត​វិហា​រ​សសរ​១០០​មាន​ប្រវត្តិ​ទាក់ទង រឿង រាវ​ខ្លះ​របស់​ស្តេច ​កាលពី​សម័យ​ដើម​ដ៏​យូរ​លង់​មក​នោះ​។​

លោក ជំទាវ​ឧបនាយករដ្ឋមន្ត្រី ​ម៉ែន ​សំអន ​កាលពី​កន្លងមក​ថ្មីៗ​នេះ បាន​ផ្ដួចផ្ដើម​ធ្វើបុណ្យ​ផ្កា​រស្មី​សាមគ្គី​ប្រមូល ​ថវិកា យក​ទៅ​ជួសជុល​ដំបូល​ព្រះវិហារ​សសរ​១០០​នេះ​អោយ​ល្អ​ស្រស់​ផូ​រផង់​ឡើងវិញ​នេះ​។

ក្នុង​ថ្ងៃបុណ្យ​ឆ្លង​លទ្ធផល ជួសជុល​ដំបូល​ព្រះវិហារ​នេះ ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ​តុលា ​លោក ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន ​បាន​លើក​ឡើងថា  ​ដោយ​មើល​ឃើញ​សភាព ដំបូល​វត្ដ​វិហារ​សសរ​១០០ ចាស់​ទ្រុឌទ្រោម ទើប​លោកជំទាវ ក៏​ដូច​គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​សប្បុរសជន​នានា​រួមគ្នា​ធ្វើការ​ជួសជុល​ឡើងវិញ ​អោយ​សាក​សមជា​កន្លែង​ពុទ្ធបរិស័ទ​មាន​ជំនឿ​គោរពបូជា ​តាម​វិស័យ​ព្រះពុទ្ធសាសនា​។​

លោកជំទាវ​រំលឹក​ថា​  វិស័យ​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​ដ៏​​សំខាន់​ក្នុងការ​អប់រំ​ផ្លូវ​ចិ​ត្ដ ​និង​ផ្លូវកាយ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ ​នៅក្នុង​សង្គម ។​វិស័យ​ព្រះពុទ្ធសាសនា បាន​បង្ក​លក្ខណៈ​គ្រប់​បែបយ៉ាង សម្រាប់​ការ​អភិវឌ្ឍ ​ប្រទេសជាតិ ដើម្បី​ភាព​សុខដុម​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។
លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​រំលឹក​ប្រជាពលរដ្ឋ​ចូលរួម​ទៀត​ថា ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ គឺ​បាននិងកំពុង​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ តាម​លំ​អាន​សម័យ​សង្គមរាស្ត្រនិយម របស់​ព្រះ​បរម រតន​កោដ្ឋ ​សម្តេចព្រះ​នរោត្តម​សីហនុ ​ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខ ទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ ៕