ប្រជាពលរដ្ឋ​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​លិចលង់​កា​ឡូ​វ៉ា​ក​របស់​ប្រទេស​ក្រូ​អាស៊ី​

628
ប្រជាពលរដ្ឋ​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​លិចលង់​កា​ឡូ​វ៉ា​ក​របស់​ប្រទេស​ក្រូ​អាស៊ី​

​​ក្រូ​អាស៊ី៖ ភាព​ប្រកាស​អាសន្ន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង ​នៅក្នុង​ទីក្រុង​កា​ឡូ​វ៉ា​ករបស់​ប្រទេស​ក្រូ​អាស៊ី ក្រោយ​ពេល​ដែល​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​រយ​ខ្នង​នៅក្នុង​ទីក្រុង​មួយ​នេះ ត្រូវ​បាន​ជន​លិច​គ្មាន​សល់កាលពី​ថ្ងៃ​សុក្រ។

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​នៅក្នុង​តំបន់ បណ្ដាល​ឲ្យ​ទឹកទន្លេ​ឡើង​ប្រៀប​ច្រាំង​រួចមក​នោះ​។​ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ទឹកទន្លេ​បាន​ឡើង​កម្ពស់​៨​ម៉ែត្រ និង​ហូរ​ប្រៀប​ច្រាំងហើយ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​រងគ្រោះ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព​។​ ប្រភព​បាន​បន្ត​ទៀត​ថា ក្រុមការងារ​សង្គ្រោះ​ចំនួន​៤០០​នាក់កំពុង​ព្យាយាម​ធ្វើ​ទំ​បន់ ដើម្បី​ទប់ទឹក​ឡើង​ប្រៀប​ច្រាំង​នៅ​តាម​ទន្លេ​គូ​ប៉ា និង​ទន្លេ​កូ​រ៉ា​ណា ក៏ដូចជា​បង្ការ​ទុក​មុន​ក្រែង​គ្រោះ​ទឹក​ជំនន់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​៕
អត្ថបទ៖​សារ៉ាត់