តំលៃ​ដីធ្លី​នៅ​ក្រុង​បាវិត​នៅតែ​ស្ងៀមស្ងាត់​ទោះ​មាន​គម្រោង​អភិ​វ​ឌ្ឍន៍​ របស់​រដ្ឋាភិបាល​

648
តំលៃ​ដីធ្លី​នៅ​ក្រុង​បាវិត​នៅតែ​ស្ងៀមស្ងាត់​ទោះ​មាន​គម្រោង​អភិ​វ​ឌ្ឍន៍​ របស់​រដ្ឋាភិបាល

​ស្វាយរៀង ៖ ​សកម្មភាព​ដោះដូរ​អចលនទ្រព្យ​នៅ​ទីក្រុង​បាវិត នៅតែ​ស្ថិតក្នុង​ភាព​ស្ងៀមស្ងាត់ ទោះជា​រដ្ឋាភិបាល​បាន​និង​កំពុង​គ្រោង​រៀបចំ​ទីក្រុង​នេះ សម្រាប់​ឆ្លងកាត់​ទំនិញ​នៃ​បណ្តាញ​ផ្លូវ​អាស៊ាន​ឈៀង​ខាងត្បូង​ក្តី​។​

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​និង​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​ការ​វិនិយោគ​KFA ​លោក ​នួន រិ​ទ្ធី ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​បច្ចុប្បន្ន​ក្រុង​បាវិត មិន​ទាន់មាន​អ្វី​ប្រែប្រួល​ច្រើន​នៅ​ទ្បើ​យ​ទេ បើទោះជា​រដ្ឋាភិបាល​បាន​និងកំពុង​អភិ​វឌ្ឍន៍​ទីក្រុង​នេះ និង​ទីក្រុង​ប៉ោយប៉ែត ធ្វើជា​តំបន់​ឆ្លងកាត់​និង​ស្តុក​ទំនិញ តាម​យុ​ទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​លើ​ការ​ដឹកជញ្ជូន​ទំនិញ តាម​ច្រករបៀង​ភាគខាងត្បូង ដែល​ចាក​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ក្តី​។

​លោក​បន្តថា ទីក្រុង​បាវិត​បច្ចុប្បន្ន​ក្រៅពី​កាស៊ីណូ និង​តំបន់​ឧស្សាហកម្ម ទីក្រុង​នេះ​មិនទាន់មាន​អ្វី​ប្រែប្រួល​នៅ​ទ្បើ​យ​ទេ​ ទាំង​តំលៃ​ដីធ្លី និង​អចលនទ្រព្យ​នានា​នៅ​តំបន់​នោះ ព្រោះ​កាស៊ីណូ​បាន​បាំង​ដី​នៅ​ផ្នែក​ខាងក្រោយ​ទាំងអស់ ដូច្នេះ​រដ្ឋាភិបាល​អាច​ពុះ​ឬ​កាត់​តំបន់​ផ្នែក​ខាងមុខ ដើម្បី​រៀបចំ​ឲ្យ​មាន​ប្រ​ព័​ន្ធ​ ហេ​ដ្ឋា ​រចនា​ស​ម្ព័​ន្ធ​ ស្របតាម​បណ្តោយ​ផ្លូវជាតិ​បន្ថែមទៀត​ ដើម្បី​ជួយ​ឲ្យ​តំលៃ​ដី​កើន​ទ្បើង ក៏ដូចជា​រៀបចំ​តំបន់​អភិ​វឌ្ឍន៍​នៅ​តំបន់​នោះ​បន្ថែមទៀត​។​

​បើតាម​លោក​នួន រិ​ទ្ធី ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​នេះ​មាន​តំលៃ​ក្រោម​៥០០​ដុល្លារ និង​ដី​នៅ​តំបន់​រោងចក្រ​មាន​តំលៃ​ចាប់ពី​២៥​ទៅ​៣០​ដុល្លារ និង​ដី​នៅ​ជាប់​ផ្លូវ ជាតិ​លេខ​១​មាន​តំលៃ​ចាប់ពី​១០០​ទៅ​១៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​នៅក្នុង​គោលនយោបាយ​អភិ​វឌ្ឍន៍​ ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ២០២៥ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​ស្នូល​ចំនួន​៤ ក្នុងនោះ​ការពង្រីក​និង​អភិ​វឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ ​ក្រុង​បាវិត និង​ក្រុង​ប៉ោត​ប៉ែត​ជា​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បួន​ទៀត​។​

​លោក​ វ៉ន ចាន់ថន​ អគ្គនាយក​ក្រុមហ៊ុន​ថោ​ន​ស៊ី​ធី​រៀល​អេ​ស្ទេ​ត​ បាន​ថ្លែងថា ​កាលណា​មានការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ ល្អប្រសើរ វា​អាចធ្វើ​ឲ្យ​តំបន់​នេះ​មាន​សក្តានុពល ​ដែល​អាច​ក្រុមហ៊ុន​នានា​រៀបចំ​ជាឃ្លាំង​ ឬ​ផែស្ងួត​សម្រាប់​ផ្ទុកទំនិញ ​និង​ជាការ​ចូលរួម​កាត់បន្ថយ​នូវ​ទីតាំង​ស្តុក​ទំនិញ​ក្នុង​ទីក្រុង ក៏ដូចជា​ការ​ បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរ ពិសេស​គឺ​ចូលរួម​កាត់បន្ថយ​តំលៃ​ថ្លៃដើម​ក្នុង​ការ​ដឹកជញ្ជូន​ផងដែរ​។​

​លោក​បន្តថា “​កាលណា​មាន​ផ្លូវ​ល្អ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ ល្អប្រសើរ វា​នឹងធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ បន្ថែម​លើ​វិស័យ​កាស៊ីណូ ដែលជា​វិស័យ​តែមួយ​ដែល​បាន​ និងកំពុង​ក្លាយ​ជា​មេដែក​ឆក់​មនុស្ស​ឲ្យ​ចាប់អារម្មណ៍​លើ​ទីក្រុង​នេះ​”​។​

​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា មាន​សកម្មភាព​ដោះដូរ​ដីធ្លី​តិចតួច​នៅ​តំបន់​ឧស្សាហកម្ម ប៉ុន្តែ​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ត្រូវប៉ាន់​ក្នុង​ទីក្រុង​នេះ មិន​មាន​សកម្មភាព​នោះទេ​ ដោយសារ​តំបន់​នេះ​មិន​មាន​អ្វី​ទាក់ទាញ​។​

លោក​ បន្តថា ជំនាន់​លោក​ហុក ទ្ប​ង់​ឌី​នៅរស់​ គាត់​បាន​គៀងគ​មនុស្ស​ជាច្រើន​ទៅកាន់​តំបន់​នេះ ដែល​បានធ្វើ​ឲ្យ​អ្នក​វិ​និយោគ​ចាប់អារម្មណ៍​តំបន់​នេះ​ច្រើន ប៉ុន្តែ​បន្ទាប់ពី​គាត់​ស្លាប់​ទៅ មិនមាន​អ្នកណា​គៀងគរ​អ្នក​វិនិយោគ​ច្រើន​នៅ​តំបន់​នេះ​នោះទេ​។​

​លោក​បន្តថា “​ប្រសិនជា​គំរោង​អភិ​វឌ្ឍន៍​ ​ទីក្រុង​នេះ​លេច​រូបរាង ក៏​វា​មិន​ជួយ​ទីក្រុង​នេះ និង​តំលៃ​អចលនទ្រព្យ​នៅ​ទីនោះ​កើន​ទ្បើង​ជា​ដុំកំភួន​ច្រើន​នោះដែរ ដោយសារ​តំបន់​នេះ​មានការ​អភិ​វឌ្ឍន៍​ ​១០​ឆ្នាំ​រួចទៅហើយ​”​។​លោក ​បន្តថា “​បច្ចុប្បន្ន​តំបន់​នេះ​មាន​ទាំង​សណ្ឋាគារ ​កាស៊ីណូ ភោជនីយដ្ឋាន តែ​ចំនួន​មនុស្ស​រស់នៅ​ស្ថិត​នៅ​មានកម្រិត​នៅ​ទ្បើ​យ ហើយ​វា​នឹង​មិន​មាន​ចំនួន​មនុស្ស ​ទៅ​រស់នៅ​តំបន់​នេះ​កើន​ច្រើន​នោះទេ​”៕