ក្រុម​អ្នក​ភៀស​ខ្លួន​អ៊ីរ៉ាក់​បន្ត​ភៀស​ខ្លួន​ដដែល​ទៅ​កាន់​ប្រទេស​ទី​ ៣​នៅ​បស្ចិម​ប្រទេស​

867
ក្រុម​អ្នក​ភៀស​ខ្លួន​អ៊ីរ៉ាក់​បន្ត​ភៀស​ខ្លួន​ដដែល​ទៅ​កាន់​ប្រទេស​ទី​ ៣​នៅ​បស្ចិម​ប្រទេស​

អ៊ីរ៉ាក់៖ បើ​ទោះ​​បី​ជា​មាន​ការ​សម្រេច​ពិចារណា​រក​ច្រក​ងាយ​ស្រួល ​ដោះ​ស្រាយ​​បាន​ក៏​ដោយ​ក៏​នៅ​តែ​មាន​ពលរដ្ឋ​អ៊ីរ៉ាក់​រាប់​ម៉ឺន​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​អ៊ីរ៉ាក់ ​នៅ​តែ​បន្ត​គេច​ចេញ​ពី​សង្គ្រាម​ដដែល។
នៅ​ក្នុង​ក្តី​ព្យាយាម​ស្វែង​រក​ច្រក​ជីវិត​រស់​នៅ​ប្រសើរ​ និង​សុវត្ថិភាព​របស់​ខ្លួន​​គេ​បាន​ពិនិត្យ​ឃើញ​ថា​ ពលរដ្ឋ​អ៊ីរ៉ាក់​បាន​បន្ត​ភៀស​ខ្លួន​ទៅ​ដល់​ក្នុង​បស្ចិម​ប្រទេស​យ៉ាង​ច្រើន​ ដើម្បី​គេច​ចេញ​បី​គ្រោះ​ថ្នាក់​ដែល​នៅ​ពី​ក្រោយ​ខ្នង​ខ្លួន។​ក្រុម​គ្រួសារ​ដែល​បាន​ភៀស​ខ្លួន​ទៅ​ដល់​បស្ចិម​ប្រទេស​ឱ្យ​ដឹង​ថា ​តំបន់​គីគុក​មិន​មាន​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​អ៊ីរ៉ាក់​ណា​មួយ​ឡើយ​ ខណៈ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បន្ត​​ និង​បង្កើន​ការ​វាយប្រហារ​កាន់​តែ​អាក្រក់​ឡើង​ ប៉ះ​ពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​មួយ​នេះ។ សេចក្តី​រាយការណ៍​បន្ត​ថា​ ការ​ធ្វើ​ដំណើរ​មក​កាន់​បស្ចិម​ប្រទេស​ជួប​បញ្ហា​លំបាក​គ្រប់​យ៉ាង​ ខណៈ​ត្រូវ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ឆ្លង​កាត់​ប្រទេស​ទួរគី។​ ជន​ភៀស​ខ្លួន​អ៊ីរ៉ាក់ លោក​ ម៉ូហាមេត បន្ត​ថា​ មនុស្ស​មួយ​ចំនួន​ដែល​ភៀស​ខ្លួន​ចេញ​ពី​តំបន់​គីគុក​ នឹង​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាប់​ខ្លួន​បាន​នោះ​ត្រូវ​គេ​កាត់​ក​សម្លាប់​ចោល​ ឬ​ក៏​ដាក់​ផ្តុំគ្នា​បំផ្ទុះ​គ្រាប់​បែក​ស្លាប់។ គួរ​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ក្រុម​អន្តោប្រវេសន៍​អ៊ីរ៉ាក់​ចំនួន​ជាង​ ៣សែន​នាក់​បាន​ភៀស​ខ្លួន​តាម​មហា​សមុទ្រ​មេឌីទែរ៉ាណេ ​ទៅ​កាន់​ប្រទេស​ក្នុង​បស្ចិម​ប្រទេស​៕
អត្ថបទ៖ វង្ស រិទ្ធី