Liverpool បាន​ត្រឹម​ស្មើ​ជាមួយ​មាន់​ក្នាយ​មាស Spurs សម្រាប់​ការប្រកួត​ដំបូង​ក្រោម​ការដឹកនាំ​ពី​គ្រូបង្វឹក​ថ្មី​លោក JurgenKlopp​ ខណៈ​ដែល Man City ហើយ Man U ទទួល​បាន ៣ ពិន្ទុ​ដូចគ្នា​

370

​បាល់ទាត់៖ ​ហង្ស​ក្រហម Liverpool បាន​ត្រឹម​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​នៅ​ស​ប្តា​ហ៏​ទី ៩ ក្រោយ​ស្មើគ្នា​ជាមួយនិង​ក្រុម​មាន់​ក្នាយ​មាស Tottenham Hotspurs នៅ​ពហុ​កីឡដ្ឋាន White Hart Lance​កាល​ថ្ងៃ​សៅ​វិ៍ក​ន្ល​ង​មក​។​

​​ការប្រកួត​ដំបូង Liverpool ជា​ក្រុម​ដែលមាន​ឧកាស​នាំមុខ​មុន​តែ​ធ្វើបាន​សម្រេច​ពី​ខ្សែប្រយុទ្ធ DivockOrigi​ ទៅ​បុក​និងរ​បាទី​គួរ​ឲ្យ​សោកស្ដាយ និង​ពាក់​កណ្តាលផ្លូវ​វគ្គ​ទី ១ នេះ​ខ្សែការពារ Liverpool ប​ញ្ចូ​ន​បាល់​ធ្វេស​ប្រហែល​ធ្វើ​ឲ្យ​កីឡាករ Clinton Njie​ ស៊ុត​មួយ​ជើង​ពេញទំហឹង ប៉ុន្តែ​ក៏ត្រូវ​បាន​អ្នកចាំទី Liverpool គឺ Simone Mignolet​ ជួយសង្គ្រោះ​បាន​។ ដោយឡែក​ឈុត​ឆាកប្រយុទ្ធ​ក្នុង​វគ្គ​ទី ២ ក្រុម​ទាំងពីរ​នៅតែ​មិនអាច​ស្វែងរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​បាន​នោះ​ទេ ​ដូច្នេះ​រក្សា​ត្រឹម​លទ្ធផល 0-0 នា​ស​ប្តា​ហ៏​ទី ៩ នេះ ។ តាមរយៈ​ជ័យ​លទ្ធផល​ស្មើគ្នា​នេះ Liverpool បន្ត​រក្សា​តំណែង​លេខ ១០ ដដែល​ជាមួយនិង ១៣ ពិន្ទុ ខណៈ​ដែល​ក្រុម Spurs វិញ​លេខ ៧ មាន ១៤ ពិន្ទុ ។​ ​​យើង​ក្រឡេក​ទៅតាម​ដាន​ទស្សនាការ​ប្រកួត​បន្ត​គឺ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Louis Van Gaal​ទៅយក ៣ ពិន្ទុ​ពី​ទឹកដី​ស្ករ​តាំង​ម៉ែ Everton នៅ​កីឡដ្ឋាន Goodison Park ដែល​មាន​ទស្សនិកជន​ចូលរួម​ប្រមាណ​ជិត ៤ ម៉ឺន​នាក់​។​ ​នៅ​ត្រឹម​នាទី​ទី ១៨ បិសាច​ក្រហម Man U អាច​បំ​ពោង​សំណាញ់​ទី​ម្ចាស់ផ្ទះ Everton បាន​ដោយ​ថ្វី​ជើង​កីឡាករ​ខ្សែ​បំរើ​ចំណូល​ថ្មី Schneiderlin​ក្រោយ​ការ​លេង​បាល់​ជ្រុង​ពី Juan Mata ។ ហើយ​ការប្រកួត​រំលង​បាន​ត្រឹមតែ ៤ នាទី​ក្រោយ​មក​ទៀត​ប៉ុណ្ណោះ​ Ander Herrera ក៏​អាច​តែ​ត​បញ្ចូល​ទី​បាន​យ៉ាង​ល្អជា​ទីបំផុត​នៅ​នាទី​ទី ២២ ដោយ​ការ​បញ្ចូល​បាល់​ដោយ​ខ្សែការពារ​អា​ហ្ស​ង់​ទិន Marco Rojo ធ្វើ​ឲ្យ​អ្នកចាំទី Tim Howard ជួយសង្គ្រោះ​បាន​ឡើយ​។ ដោយឡែក​ឯ​គ្រាប់​ទី ៣ របស់​ក្រុម​ភ្ញៀវ Man U កើត​ចេញពី​ការបង្កើត​ឧកាស​ពី Ander Herrera ប​ញ្ចូ​ន​ឲ្យ Wayne Rooney ជា​អ្នកធានា ៣ ពិន្ទុ​នេះ ។ ដូច្នេះ​ជ័យជំនះ​នា​ពេល​នេះ​គឺ​បាន​ធ្វើ​ឲ្យ Man U អាច​បន្ត​ឈរ​លំដាប់​ទី ៣ ក្នុង​តារាង​ជាមួយ​និង ១៩ ពិន្ទុ ហើយ everton​ វិញ​ធ្លាក់​ទៅ​ឈរ​លេខ ៩ មាន ១៣ ពិន្ទុ​ស្មើគ្នា​ជាមួយ​និង Soputhampton ​ហើយ Liverpool ផងដែរ ។

​រីឯ​ការប្រកួត​គូ​ចុងក្រោយ​នេះ​គឺ​ក្រុម Manchester City បាន​លុត​ក្រុម Promotion ឡើង​មក​ថ្មី Bournemouth ដោយ​លទ្ធផល 5-1 ក្នុង​ទឹកដី​របស់​ខ្លួន Etihad Stadium ។ គួរ​កោតសរសើរ​បំផុត​នៅ​ពេល​ដែល​កីឡាករ​វ័យក្មេង​យុវជន​អង់គ្លេស​ផ្ទេរ​ពី Liverpool, Reheem Sterling អាច​ស៊ុត​បញ្ចូល​ទី Hat-Trick លើក​ទី ១ ក្នុង​រដូវ​កាល​នេះ​នៅ​នាទី​ទី 7, នាទី​ទី ២៩ និង​នាទី​ទី ៤៥ ក្នុង​វគ្គ​ទី ១។ ចំណែកឯ​២ គ្រាប់​ទៀត​របស់ Man City ធ្វើ​បាន​ពី​កីឡាករ​ខ្សែប្រយុទ្ធ Wilfried Bony ទាំងពីរ​គឺ​នាទី​ទី ១១ និង​នាទី​ទី ៨៩ ដូច្នេះ Man City បន្ត​រក្សា​តំណែង​លេខ ១ ក្នុង​ពូ​ល​ជាមួយ​និង ២១ ពិន្ទុ ហើយ​ក្រុម Bournemouth​ វិញ​លេខ ១៧ មាន​៨​ពិន្ទុ​៕
អត្ថបទ​៖​នាង សុភា​វុ​ធ