ស្ត្រី​ម្នាក់​បាន​បោះ​កូន​របស់​ខ្លួន​​ចេញ​តាម​​បង្អួច​នៃ​អាគារ​ជាន់​ទី​៦​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​

1935
ស្ត្រី​ម្នាក់​បាន​បោះ​កូន​របស់​ខ្លួន​​ចេញ​តាម​​បង្អួច​នៃ​អាគារ​ជាន់​ទី​៦​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​

​អាមេរិក៖ ប្រជាពលរដ្ឋនៃអាគារមួយក្នុងស្រុក​ប្រុន​(Bronx) ​នៃ​ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកមានការតក់ស្លុត បន្ទាប់ពី​ឃើញទារក​ស្រីម្នាក់ត្រូវ​គេ​បោះចេញពីអាគារ​ស្នាក់នៅ​ជាន់​ទី​៦ ដើម្បី​សម្លាប់​។
​​សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា កាលពី​រសៀលថ្ងៃ​ព្រហស្បតិ៍ស្ត្រី​វ័យ​27​ឆ្នាំ​ ឈ្មោះ ធេ​នីសា ហ្វៀ​រ៉ុ​ន ត្រូវ​បាន​គេ​ឃើញ​កំពុង​បោះ​របស់ចេញក្រៅបង្អួចពី​ជាប់​ទី​៦ ខណៈ​អ្នកជិតខាង​បាន​ស្រែកឲ្យ​នាងរំងាប់​អារម្មណ៍។ ពួកគេ​បាន​លឺ​នាងស្រែកពាក្យ​ថា Halleujah ព្រះ​ជា​ម្ចាស់អើយ ,​ពួក​យើង​នឹង​ស្លាប់​ហើយ ខណៈកំពុង​សំយុង​កូនស្រីរបស់​នាង​ចុះ​។​ បន្ទាប់ពី​នាង​ទម្លាក់​កូន​របស់​នាង​ទៅលើ​ចិញ្ចើម​ថ្នល់ នាង​បាន​ដេក​លើ​ឥដ្ឋជាមួយ​កូនស្រីរបស់​នាង 3នាក់ទៀត។​ កូនប្រុស​ម្នាក់មាន​អាយុ 10ឆ្នាំ ,​កូនស្រី​២នាក់ទៀត, ម្នាក់ 8ឆ្នាំ​ និង​ម្នាក់ ៣ឆ្នាំ ហើយ​ពួកគេ​ទាំង​អស់​គ្នា​សុទ្ធតែ​គ្មាន​សម្លៀកបំពាក់។ ​យោង​តាម​សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា មន្ត្រីដែល​ទៅ​កន្លែងកើតហេតុ​បន្ទាប់ពីអ្នក​ជិតខាង​ទូរ​សព្ទទៅ 911 បានទម្លាយ​ទ្វា​ចូល​ទៅក្នុង​អាគារ។ ​ពួកគេ​បានឃើញទារក​ដេក​នៅ​លើចិញ្ចើមថ្នល់​ស្ដូកស្ដឹង និង​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ Barnabas Medical Center ជាទី​ដែលទារក​ត្រូវ​បាន​គេ​ប្រកាសថា ​បាន​ស្លាប់មួយ​ម៉ោង​ក្រោយការ​បញ្ជូនទៅដល់​។​ ដោយឡែក​សារព័ត៌មាន CBS បានរាយការណ៍​ថា​ ស្ត្រីឈ្មោះ ហ្វៀ​រ៉ុ​ន បាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យមនុស្ស​វិកលចរិត និងឃុំខ្លួនក្នុង​ប៉ុស្តិ៍​នគរបាល​រង់ចាំ​ការសម្រេចរបស់​តុលាការ៕
អត្ថបទ៖ សុខ​មាន