នគរបាល​ចាប់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

3411
នគរបាល​ចាប់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

កោះកុង ៖ ​នគរបាល​​ស្រុក​ស្រែអំបិល ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥​នេះ​ ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​នោះ​មាន​ឈ្មោះ គីម សេង​ផាន់​និ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្ត​កោះកុង និង​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​.ស ​ថ្លា​ចំនួន​១​កញ្ចប់​តូច និង​លុយ​ចំនួន​១០​ដុល្លារ ព្រមទាំង​មានការ​សារភាព​ពី​ជន​សង្ស័យ​ថា​ កន្លងមក​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ជី ច​ន និង​ឈ្មោះ សួន សុភា​រិ​ទ្ធ ហៅ​ទិ​ត្យ​ស៊ី ​(រត់​គេច​ខ្លួន​បាត់)។

ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​ សមត្ថកិច្ច​ក៏បាន​សុំ​គោលការណ៍​ព្រះរាជអាជ្ញា​ដើម្បី​ចាប់​ខ្លួន​ឈ្មោះ ជី ច​ន រួម​ទាំង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ថង់​ប្លាស្ទិក​មួយ​ ចំនួន ដែកកេះ​មួយ​ចំនួន ដប​ច្នៃ​ និង​ទុយយោ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ ​កណ្ដាល​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​សាកសួរ​ បន្ថែម ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត៕

នគរបាល​ចាប់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន
នគរបាល​ចាប់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន