ក្រសួង​២​រួមគ្នា​រៀបចំ​កា​រ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​រ៉ៃ​អង្គាស​ថវិកា ​ជួយ​ដល់​ក្រុម​គ្រួសារ​អធិរាជ​សម្លេង​មាស​ ​ស៊ីន​ស៊ី​សាមុត​ នៅ​ខែក្រោយ​

670
ក្រសួង​២​រួមគ្នា​រៀបចំ​កា​រ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​រ៉ៃ​អង្គាស​ថវិកា ​ជួយ​ដល់​ក្រុម​គ្រួសារ​អធិរាជ​សម្លេង​មាស​ ​ស៊ីន​ស៊ី​សាមុត​ នៅ​ខែក្រោយ

​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​គ្រោង​នឹង​រៀបចំ​ការប្រគុំ តន្ត្រី​សប្បុរសធម៌  ​នៅ​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ជួយ​ដល់​ក្រុម​គ្រួសារ​អធិរាជ​សម្លេង​មាស​លោក​ស៊ីន​ស៊ី​សាមុត​។

​ព័ត៌មាន​ស្តីពី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​នេះ​នឹង​គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២១ ​តុលា ​នៅ​ក្រសួងពាណិជ្ជកម្ម​វេលា​ម៉ោង​២​រសៀល​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង លោកជំទាវ​ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក Thomas Hundt នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata ដែលជា​អ្នក​ឧបត្ថម្ភ​កញ្ចប់​ថវិកា​ប្រភេទ Platinum សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​នេះ​។​

​គោលបំណង​នៃ​សន្និសីទ​សារព័ត៌មាន​នេះ​ដើម្បី​ប្រកាស​ផ្សាយ​ជា​សាធារណៈ ពី​ព្រឹត្តិការណ៍ ប្រគំ​តន្ត្រី សប្បុរសធម៌ ដែល គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ក្រៅពីនេះ​ សន្និសីទ​សារព័ត៌មាន​នេះ នឹង​ផ្តោត​ទៅលើ​ប្រធានបទ​មួយ​ចំនួន​រួមមាន​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ នៅ​កម្ពុជា​។​

ការណែនាំ​ពី​សិល្បៈករ ​សិល្បៈការិនី ដែល​បាន​បរិច្ចាគ និង​លះបង់​ពេលវេលា ក្នុងការ​បញ្ចេញ​ទេពកោសល្យ​របស់​ខ្លួន ដើម្បី​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​នេះ​។​សារៈសំខាន់​នៃ​ស្នាដៃ មរតក​កេ​រិ៍្ត​ដំណែល​វប្បធម៌ ដ៏​មានតម្លៃ របស់​អធិរាជ​សម្លេង​មាស ​ស៊ីន ស៊ី​សាមុត​៕