ក្រុមគ្រួសារ​កូ​រ៉​ខាងត្បូង ត្រៀមខ្លួន​ជួបជុំ​សាច់ញាតិ នៅក្នុង​ប្រទេស​កូរ៉េខាងជើង​

306

កូរ៉េខាងជើង៖ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមគ្រួសារ​កូរ៉េខាងត្បូង បាន​ជួបជុំគ្នា​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេលដែល​ពួកគេ​ជួបជុំ​សាច់ញាតិ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង គឺជា​សាច់ញាតិ ដែល​ពួកគេ​មិន​ធ្លាប់​ដែល​បានឃើញ​ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០៥៣​មក​។​

មនុស្ស​ចាស់​ចំនួន​ជាង​៣៩០​នាក់ បានធ្វើ​ដំណើរ​មកដល់​តំបន់​ទេសចរណ៍​ហាន​វ៉ា ស្ថិតនៅក្នុង​ទីក្រុង​សូក​ឆូ ដែលមាន​ចម្ងាយ​ប្រហែល​១៩០​គ​.​ម​ភាគ​ឦសាន​នៃ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ចុះបញ្ជី និង​ពិនិត្យ​សុខភាព​របស់​ពួកគេ​។​

លោកយាយ​វ័យ​៧៦​ឆ្នាំ​ម្នាក់​ឈ្មោះ លី ស៊ុន គូ ដែល​នឹងត្រូវ​ជួប​បងប្រុស​របស់លោក​យាយ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង បាន​និយាយថា លោកយាយ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ពេលឮ​ដំណឹង​ពី​បងប្រុស ពីព្រោះ​ធ្លាប់​គិតថា គាត់​បាន​ស្លាប់​ទៅហើយ ប៉ុន្តែ​ពេលនេះ គាត់​នៅរស់​រាន​នៅឡើយ លោកយាយ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​។​

សូមបញ្ជាក់ថា ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​៣៩១​នាក់ នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ដើម្បី​ជួប​ជាមួយ​ជនជាតិ​កូរ៉េខាងជើង​៩៦​នាក់ ដែល​អមដំណើរ​ដោយ​សមាជិកគ្រួសារ​៤៥​នាក់​ផ្សេងទៀត ចាប់​ពីថ្ងៃ​អង្គារ រហូតដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ នៅលើ​ភ្នំ​កាំ​ហ្គា​ង ស្ថិតនៅក្នុង​ទឹកដី​របស់​កូរ៉េខាងជើង​៕