Louis Van Gaal ពន្យល់​មូលហេតុ​ដែល Memphis Depay និង Daley Blind មិន​ត្រូវ​បាន​ជ្រើសរើស​ពេល ManU ឈ្នះ Everton 3-0

553
Louis Van Gaal ពន្យល់​មូលហេតុ​ដែល Memphis Depay និង Daley Blind មិន​ត្រូវ​បាន​ជ្រើសរើស​ពេល ManU ឈ្នះ Everton 3-0

បាល់ទាត់៖ Memphis Depay និង Daley Blind បាន​ត្រឹម​ជា​កីឡាករ​បំរុង និង ប្រើ​ប៉ុណ្ណោះ​នៅពេល​បិសាច​ក្រហម Manchester United ឈ្នះ​ម្ចាស់ផ្ទះ Everton 3-0 ចុង​សប្តាហ៍​កន្លងទៅ ខណៈ​គ្រូបង្វឹក Louis Van Gaal ប្រាប់ មូលហេតុ​ដែល​ពួកគេ​ទាំងពីរ​មិនត្រូវ​បានជ្រើសរើស​។ 

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​បកស្រាយ​ថា មូលហេតុ​នោះ​គឺ ហូ​ឡង់​ខកខាន​មិនបាន​ទៅលេង Euro 2016 តាមរយៈ​បរាជ័យ​របស់​ក្រុម​ជំរើសជាតិ​ហូ​ឡង់​ក្នុង​វគ្គ​ជំ​រុះ​កន្លងមក​។ បន្ថែម​ពីនេះ​ទៀត Louis Van Gaal បាន បញ្ជាក់ទៀតថា កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងការ​ប្រកួត​នីមួយៗ អាស្រ័យ​លើ​គូប្រកួត​ដែល​ត្រូវ​ប្រឈម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អតិ​ត​គ្រូបង្វឹក Barcelona រូបនេះ​ទំនងជា​អោយ​អ្នក​ទាំងពីរ​នៅ​អង្គុយ​កៅអី​បំរុង​ទៀត​ពេល ManU ទៅ​រុស្ស៊ី​ជួប CSKA Moscow ក្របខណ្ឌ UEFA Champions League​។ កាលពី​ថ្ងៃ​សៅរ​កន្លង​ទៅមក ថ្វីបើ​មិនមាន Memphis Depay ក៏ដូចជា Darley Blind បិសាច​ក្រហម Manchester United នៅតែ​អាច​បំបាក់​ម្ចាស់ផ្ទះ Everton បាន​ដោយ​គ្រាប់​បញ្ចូល​ទី​របស់ Morgan Schneiderlin, Ander Herrera និង Wayne Rooney ដែល​ខកខាន​ស៊ុត​បញ្ចូល​ទី​មួយរយៈ​ចុងក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ