Neymar បង្ហើប​គោល​បំណង​បន្ត​កុងត្រា​ជាមួយ Barcelona បញ្ចប់​ក្តី​សង្ឃឹម​តាម​ប្រ​ម៉ាញ់​របស់ Manchester United

2754

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Barcelona, Neymar បាន​បង្ហើប​គោលបំណង​ចរចា​ជាមួយ​ក្លឹប​ចុះហត្ថលេខា​កិច្ចសន្យា​ថ្មី ដែល​ព័ត៌មាន​នេះ​អាច​នឹង​បញ្ចប់​ក្តីសង្ឃឹម​ចង់បាន​របស់​បិសាច​ក្រហម Manchester United​។

កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ បាន​សារភាព​កាលពីពេល​ថ្មីៗ​កន្លងទៅ​ផងដែរ​ថា ខ្លួន​ពិតជា​មាន​ទំនាក់ទំនង ចរចារ ទិញ​ពី Manchester United ដែល​មិន​ជោគជ័យ​ឡើយ​កាលពី​ដើមរដូវ​កាល​កន្លងទៅ ខណៈដែល​អតិ​ត​កីឡាករ របស់ Santos រូបនេះ​នឹង​បដិសេធ​ការចង់បាន​របស់ ManU ម្តងទៀត និង​បាន​ប្រាប់​ដល់​អ្នកគាំទ្រ​កុំអោយ​បារ​ម្មណ៍ គេ​មិន​ទៅណា​ទេ​។ ​Neymar ចុង​សប្តាហ៍​កន្លងទៅ​បានក្លាយ​ជា​វិ​រៈ​បុរស​របស់ Barcelona ពេល​យកឈ្នះ Rayo Vallecano 6-2 ពោលគឺ Neymar ម្នាក់ឯង​រកបាន​បួន​គ្រាប់ បន្ទាប់ពី​អវត្តមាន​កីឡាករ​អា​ហ្ស​ង់​ទីន Lionel Messi ដែលមាន​របួស​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ