ក្រុម​សាច់ញាតិ​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង បាន​ជួបជុំគ្នា​សម្រាប់​ថ្ងៃទី​២

930

កូរ៉េខាងជើង៖ ក្រុម​សាច់ញាតិ​បងប្អូន​កូរ៉េ​ទាំងពីរ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​យូរ​ឆ្នាំ ហើយ​និង​បាន​ជួបជុំគ្នា​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០៥៣​នោះ បាន​ជួបជុំគ្នា​សម្រាប់​ថ្ងៃទី​២​នា​ថ្ងៃ​ពុធ​នេះ នៅឯ​តំបន់​ទេសចរណ៍​ក្នុងប្រទេស​កូរ៉េខាងជើង​។​

ក្រុម​សាច់ញាតិ​ទាំងអស់ មាននូវ​ការជួប​ជុំគ្នា​មួយរយៈ​ពេល​២​ម៉ោង កាលពី​ព្រឹក ហើយ​បន្ទាប់មក​សម្រាក​រយៈពេល​១​ម៉ោង មុនពេល​ជួបជុំគ្នា​ម្តងទៀត​នៅពេល​ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់​។​

អាហារ​ថ្ងៃត្រង់​ដែល​រៀបចំឡើង​ដោយ​ប្រទេស​កូរ៉េខាងជើង​នេះ មាននូវ​មុខម្ហូប​ដ៏​សម្បូរបែប ដែល​ក្នុងនោះ​មាន​ទាំង​ស៊ុប​មាន់ មាន់​បំពង បាយ ផ្សិត​ឆា ព្រមទាំង​ភេសជ្ជៈ​ជាច្រើន​ទៀត​ដែល​រួមមាន​ទាំង​ស្រា​ប្រពៃណី និង​ស្រា​បៀ ផងដែរ​។​

សូមបញ្ជាក់ថា នេះ​គឺជា​ការជួប​ជុំគ្នា​ក្នុង​ដំណាក់​ទី​១​ដែលមាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បន្ទាប់មក​សម្រាក​១​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ ហើយ​ដំណាក់កាល​ទី​២​នឹង​ចាប់ផ្តើម​ទៀត ចាប់ពី​ថ្ងៃ​សៅរ៍​រហូតដល់​ថ្ងៃ​ចន្ទ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការជួបជុំ​សាច់ញាតិ​ដែលមាន​រយៈពេល​៣​ថ្ងៃនេះ សមាជិកគ្រួសារ​ដែល​បាន​បែក​គ្នា​ទាំងអស់ ត្រូវបាន​គេ​កំណត់​ឲ្យ​បាន​ជួបគ្នា​៦​លើក ដែល សរុប​មាន​រយៈពេល​១២​ម៉ោង​៕