យោធា​អ៊ី​ស្រា​អ៊ែ​ល​និយាយ​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​​ម្នាក់​បាន​បើក​រថយន្ត​បុក​ទាហាន​អ៊ី​ស្រា​អ៊ែ​ល​ក្នុង​តំបន់​វ៉េស្បែង​

375
យោធា​អ៊ី​ស្រា​អ៊ែ​ល​និយាយ​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​​ម្នាក់​បាន​បើក​រថយន្ត​បុក​ទាហាន​អ៊ី​ស្រា​អ៊ែ​ល​ក្នុង​តំបន់​វ៉េស្បែង​

​​វ៉េស្បែង៖ ​យោធា​អ៊ី​ស្រា​អ៊ែ​លនិយាយ​កាលពី​ម្សិលមិញ​ថា ទាហាន ៤នាក់ត្រូវ​បាន​រង​របួស នៅពេលអ្នក​បើក​រថយន្តប៉ា​ឡេ​ស្ទី​ន​ម្នាក់ បើករថយន្ត​បំបុកទាំង​កម្រោលលើ​ពួកគេក្នុងតំបន់វ៉េ​ស្បែង​( West Bank)​។

ចំនែកទាហាន​នៅកន្លែង​កើត​ហេតុ បានតបត​ដោយការ​បាញ់ និង​បណ្ដាល​ឲ្យ​អ្នក​បើក​រថយន្តប៉ា​ឡេ​ស្ទី​នម្នាក់​នោះរង​របួស។ ​អំឡុង​ធ្វើ​កិច្ច​សម្ភាសន៍នៅ​ស្ថានីយ​ទូរទស្សន៍មួយ លោក ហ្គា​ឌី អេ​ហ្សិ​ន​កុ​ត មេបញ្ជាការ​អង្គភាព​កងកម្លាំងប្រដាប់អាវុធអ៊ី​ស្រា​អ៊ែ​លនិយាយ​ថា គ្មាន​ការ​ផ្ដោតយកចិត្តទុកដាក់ ,​គ្មាន​ដំណោះស្រាយច្បាស់លាស់ ចំពោះភាព​ចម្រូង​ចម្រាស់​ប្រភេទ​នេះនាំ​ឲ្យ​មាន ការសងសឹក​តបត​គ្នា​ជា​បន្តបន្ទាប់។ លោកជឿ​ថា ដំណោះស្រាយ​មួយ​ចំពោះ បញ្ហា​នេះនឹង​រក​ឃើញគ្រាន់តែ​ត្រូវការ​ពេលវេលា​ប៉ុណ្ណោះ។ ​រូបភាព​វីដេអូ​ទទួល​បាន ដោយសារព័ត៌មាន​រ៉​យ​ទ័​រ បាន​បង្ហាញ​ពីមន្ត្រី​សន្តិសុខអ៊ី​ស្រា​អ៊ែ​លកំពុង​បិទផ្លូវ​កន្លែង​កើត​ហេតុ ហើយ​ទាហាន អ៊ី​ស្រា​អ៊ែ​លកំពុង​បញ្ជូនអ្នកបើកបរ​រថយន្ត​ចេញ​ខណៈ​កំពុង​រង​របួស។ ​ទាហាន​អ៊ី​ស្រា​អ៊ែ​ល ៩នាក់បាន​ស្លាប់ ក្នុងឧប្បត្តិហេតុចាក់​ដោយ​កាំបិត ,​បាញ់ និងវាយប្រហារដោយ​រថយន្តចាប់តាំងពីចូល​ខែតុលា​មក។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន 48នាក់ រួម​ទាំងជន​អ្នក​វាយប្រហារ 24នាក់ ក្នុងចំណោម​ពួកគេទាំងនោះក៏​មានកុមារផង​ដែរ ត្រូវ​បាន សម្លាប់​ដោយកងកម្លាំង​សន្តិសុខអ៊ី​ស្រា​អ៊ែ​លក្នុង​ការតដៃ​៕
អត្ថបទ៖ សុខ មាន