ប្រធានាធិបតី​ចិន​ថ្លែង​ថា មិត្តភាព​រវាង​ចិន ​និង​អង់គ្លេស​បាន​ចាក់​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ប្រជាជន​ប្រទេស​ទាំង​ ២

776
ប្រធានាធិបតី​ចិន​ថ្លែង​ថា មិត្តភាព​រវាង​ចិន ​និង​អង់គ្លេស​បាន​ចាក់​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ប្រជាជន​ប្រទេស​ទាំង​ ២

អង់គ្លេស៖ ​លោកប្រធានាធិបតីចិន ស៊ី​ជីន​ពីង មានប្រសាសន៍ក្នុង​ទីក្រុង​ឡុងប្រទេស​អង់គ្លេសថា មិត្តភាព​រវាង​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេសបានចាក់​ឬ​សកប់​យ៉ាងជ្រៅ ក្នុង​បេះដូងរបស់​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ហើយការអភិវឌ្ឍន៍​យូរអង្វែង​នៃទំនាក់ទំនង​ទ្វេភាគី​ត្រូវ បានគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយសាធារណជន និងមានមូលដ្ឋាន​សង្គម​រឹងមាំ​មួយ​។

​​លោក​ស៊ី បានថ្លែង​សុន្ទរកថា នៅ​ពិធីជប់លៀង​មួយរៀបចំ​ស្វាគមន៍​ដោយ អភិបាលក្រុងឡុង លោក អាល់​ឌឺ​មែន អា​ឡាន យ៉ា​រ៉ូ (Alderman Alan Yarrow) កាលពីម្សិលមិញ។ ដោយ​លោក​បាន​ថ្លែង​ថា​វា​ជា​រឿងប្រ​វត្ត​សាស្ត្រ​ដែល​ប្រជាជន​ចិន ​និងអង់គ្លេសបាន​បង្កើតអរិយធម៌​រុងរឿង​អស្ចារ្យ​ ដោយ​គ្មាន​ផល​ប៉ះពាល់​ដល់​ការ​រីក​ចំរើន​របស់​មនុស្ស​។ ជាមួយគ្នានោះ​លោក​ក៏បាន​លើក​សរសើរ​ពី​វិស័យ​សិល្បៈ​នានា​ផង​ដែរ ដោយបញ្ជាក់​ថា «​ប្រជាជន​ចិនកំពុង​ជាប់​ចិត្តនឹងអក្សរសាស្ត្រ​អង់គ្លេស​បុរាណ​ រួម​ទាំងការងាររបស់លោក William Shakespeare, លោក William Wordsworth, នាង Jane Austen និង​អ្នកនិពន្ធ​Charles​និង​Dickens​។ ​ហើយ​ពួកគេ​បាន​ស្រឡាញ់សិល្បៈ​ជនជាតិអង់គ្លេសសម័យ​ទំនើប​ ដូចជាតារាភាពយន្ត James Bond ,​លោក Harry Potter, លោក Sherlock និង​លោក Downton Abbey ជាដើម​។​ ​លោក​ស៊ី បន្ត​ថា ក្នុង​ប្រទេសចិន អ្នក​ទាំងអស់គ្នាអាចរក​ឃើញ​នូវ​ចំនួន​មនុស្សរាប់មិនអស់ទេ​ ដែលជា​អ្នកគាំទ្រតារាបាល់ទាត់ដូចជា លោក David Beckham និងក្លឹបដូចជា Manchester United and Arsenal”។​ល​។​ លោក​បន្ថែម​ថា និស្សិត​ចិន​ជាង ១៥​ម៉ឺននាក់កំពុង​សិក្សាក្នុង​ចក្រភព​អង់គ្លេស និងជាង 600នាក់សិក្សាថ្នាក់បឋមសិក្សា​ក្នុង​ប្រទេស​នេះ ដែល បង្ហាញ​ពី​ការ​បើក​ចំហ​លើ​ការ​សិក្សា​ភាសា​អង់គ្លេស និង​ការបង្កើតភាពរីកចម្រើន​នៃការសិក្សា​ភាសា​ចិន ក្នុង​ប្រទេសនេះ៕

​អត្ថបទ៖ សុខ មាន