ប្រធាន​គណៈមេធាវី៖ លោក​មេធាវី ជា ហៃ នឹង​ទទួល​វិន័យ​តាម​វិជ្ជាជីវៈ​មេធាវី ប្រសិនបើ​តុលាការ​រក​ឃើញ​មានទោស​

1716
ប្រធាន​គណៈមេធាវី៖ លោក​មេធាវី ជា ហៃ នឹង​ទទួល​វិន័យ​តាម​វិជ្ជាជីវៈ​មេធាវី ប្រសិនបើ​តុលាការ​រក​ឃើញ​មានទោស​

​ភ្នំពេញ៖ លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ថា បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​មេធាវី ជា ហៃ មានទោស មែន​នោះ គណៈមេធាវី​នឹង​មាន​វិធានការ​តាម​វិជ្ជា​ជីវៈ​មេធាវី​ជា​ធរមាន ។​

​ការ​លើកឡើង​របស់​លោក ប៊ុន ហុន បែបនេះ គឺ​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន ខណៈ​ដែល លោក​មេធាវី ជា ហៃ អត្តលេខ​៦២០ ត្រូវ​បាន​បុរស​ម្នាក់​ដាក់ពាក្យ​បណ្ដឹង​​ពី​បទ​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ និង ប្រើ​អំពើ​ហិង្សា រហូត​មានការ​ឃាត់ខ្លួន​លោក​មេធាវី ជា ហៃ ផ្អើល​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​ហាង​រកស៊ី​ទិញ លក់ បញ្ចាំ​មួយ​កន្លែង ស្ថិត​នៅមុខ​ក្លិប កម្សាន្ត ៣៣៣ ជាប់​របង​មន្ទីរពេទ្យ បង្អែក​ចម្ការ​ចេក​ក្រុងព្រះសីហនុ​។​

 
​លោក​ប្រធាន​គណៈមេធាវី បន្ត​ថា ករណីនេះ​ជា​បញ្ហា​ផ្ទាល់ខ្លួន​របស់​គាត់ ក្រៅពី​ក្របខ័ណ្ឌ​វិជ្ជាជីវៈ​មេធាវី ។ ដូច្នេះ គណៈមេធាវី​មិនអាច​លូកដៃ​អន្តរាគមន៍​បានទេ គឺ ទុក​ឲ្យ តុលាការ​ជា​អ្នក​រកខុសរកត្រូវ ។ ផ្ទុយទៅវិញ បើសិនជា​តុលា​កា​រ​រក​ឃើញថា លោក​មេធាវី ជា ហៃ មានទោស​មែន​នោះ គណៈមេធាវី​នឹង​មាន​វិធានការ​តាម​វិជ្ជា​ជីវៈ​មេធាវី​ជា​ធរមាន ។​

 
​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការ​ឡោមព័ទ្ធ​ចាប់​ខ្លួន​លោក​មេធាវី​ជា ហៃ និង​នាំ​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ ទី​២០ ខែតុលា​ឆ្នាំ​២០១៥ ។ បន្ទាប់មក ក៏បាន​ដោះលែង​មកវិញ ដោយមាន​ការ ធានា​របស់​មេធាវី​ម្នាក់ទៀត​ជា​មិត្តភក្ដិ របស់​គាត់​។ ទោះ​បី​យ៉ាង​ណា សំណុំ​រឿង​នេះ​​នឹង​ត្រូវ​បញ្ជូន​ទៅ កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

 
​លោក ម៉ែន វ​ន្នី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា​លោក​មេធាវី​ជា ហៃ ត្រូវ​បាន​បុរស​ម្នាក់ ឈ្មោះ​គុណ ប៊ុន​ថា ដាក់ពាក្យ​ប្ដឹង​ចោទប្រកាន់​ចំនួន ២​ករណី គឺ​ករណី​ប្រើ​អំពើ​ហិង្សា និង ករណី​លួច​សហាយស្មន់​ប្រពន្ធ​របស់​គេ ឈ្មោះ ឯម រ៉ានី ។ ក្រោយពី​ទទួល បាន​ពាក្យបណ្ដឹង លោក​ក៏បាន​ចុះទៅ​ធ្វើ ការ​ភ្លាមៗ ខណៈ​ពេល​លោក​មេធាវី ឈ្មោះ ជា ហៃ កំពុង​មាន​​វត្ត​មាន នៅក្នុង​កន្លែង​កើត​ហេតុ ។

 

ជំហាន​ដំបូង ក្នុង​គោលបំណង​អញ្ជើញ​ឱ្យ​ចូល​ខ្លួន តាម​សម្រួល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ បណ្ដឹង​ចោទប្រកាន់​។ ប៉ុន្តែ​លោក ជា​ហៃ មិន​ព្រម​ទៅតាម​ការ​អញ្ជើញ របស់​ប៉ូលិស ក៏​បង្ខំ​ចិត្ដ​អនុវត្ដ​តាម នីតិវិធី​ច្បាប់​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល ក្នុងពេលនោះ​តែ​ម្ដង​ទៅ​។ចំពោះមុខ​ប៉ូលិស លោក​មេធាវី ជា​ហៃ បាន​បដិសេធ​ទាំងស្រុង​ទៅ​នឹង​បណ្ដឹង​ចោទប្រកាន់​នេះ ដោយ លោក​បាន​បញ្ជាក់​ថា រវាង​លោក​និង ស្ត្រី​ឈ្មោះ ឯម រ៉ានី គឺជា​ដៃគូ​រកស៊ី​ដាក់ ហ៊ុន​ជាមួយគ្នា​ក្នុង​ហាង​សេវាកម្ម ទិញ លក់​និង​បញ្ចាំ​(​យីហោ​អា​នី​) នៅ​កន្លែង កើតហេតុ​ខាងលើ ហើយក៏​គ្មាន​ទំនាក់ ទំនង​អ្វី​ពាក់ព័ន្ធ​រឿង​ស្នេហា នោះ​ទេ​។​ក្រោយពី​ប៉ូលិស​ធ្វើការ​សាក សួរ​ចប់ លោក ជា ហៃ ត្រូវ​បាន​ដោះលែង វិញ​ភ្លាមៗ បន្ទាប់ពី​មាន​មេធាវី​របស់​គាត់ ឈ្មោះ ឈុន ជ្រា បំពេញបែបបទ សុំ​ធ្វើ​ការធានា​។​

 
​លោក​គុណ ប៊ុន​ថា ដើមបណ្ដឹង បាន​និយាយ​ថា ប្រពន្ធ​គាត់​ឈ្មោះ ឯម រ៉ានី និង​ឈ្មោះ ជា ហៃ ជា​មេធាវី នេះ​គឺជា​អ្នក​រក​ស៊ី​បើក​សេវាកម្ម​ហាង ទិញ​លក់ និង​បញ្ចាំ​ដាក់​ហ៊ុន​ជាមួយគ្នា​។ ពេល​ចាប់ផ្ដើម​រកស៊ី ប្រពន្ធ​គាត់​តែង តែ​មាន​បញ្ហា​រកាំរកូស​ជាប្រចាំ គឺ​មិន បាន​យក​ចិត្ដ​ទុកដាក់​ក្នុង​គ្រួសារ​នោះ ទេ តែ​ផ្ទុយទៅវិញ​ប្រពន្ធ​គាត់​បែរជា ទៅ​យក​ចិ​ត្ដ​ទុកដាក់​ជាមួយ ឈ្មោះ ជា ហៃ យ៉ាង​ល្អូកល្អិន យ៉ាង​ស៊ីសង្វាក់ ហាក់ដូចជា​ប្ដី​យ៉ាង​ដូច្នេះ​ដែរ ហើយ ទៅណា​មក​ណា​គឺ​ទៅ​ជាមួយគ្នា​ត្រសង និង​នៅ​ជាមួយគ្នា​ក្នុង​បន្ទប់​តែមួយ (​ក្នុង​ហាង​បញ្ចាំ​) ​ជាហេតុ​ធ្វើ​ឱ្យ​មានការ រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល រស់នៅ​ក្បែរៗ​នោះ​យ៉ាង​ចាស់ដៃ ហើយ​អ្វី​ដែល​​គួរ​ឱ្យ​គត់​សម្គាល់​បំផុត នោះ គឺ​បុគ្គល​ឈ្មោះ​ជា ហៃ នេះ តែងតែ មក​ដេក​ស្នាក់​នៅក្នុង​បន្ទប់ ក្នុង​ហាង បញ្ចាំ​ក្នុង​មួយ​សបា្ដហ៍​៣​ទៅ​៤​ថ្ងៃ ព្រម ទាំង​មាន​អង្គរក្ស​មក​ជា​មួយ​២​ទៅ​៣ នាក់​កា​ពារ​ផង​ដែរ ។ ក្រោយពី​ពិនិត្យ ឃើញ​ទង្វើ​បែប​ផិតក្បត់​របស់​ប្រពន្ធ​គាត់ និង​ឈ្មោះ​ជា ហៃ ដូចនេះ លោក​និង ក្រុម​គ្រួសារ បាន​ព្យាយាម​និយាយ ជាមួយ​ប្រពន្ធ​ឈ្មោះ​ឯម រ៉ានី ឱ្យ​ឈប់ រកស៊ី​ដាក់​ហ៊ុន​ជាមួយនឹង​ជា ហៃ តទៅ ទៀត ។​

 
​ប៉ុន្តែ​ជា​លទ្ធផល ប្រពន្ធ គាត់​និង ឈ្មោះ ជា ហៃ នៅតែ​មិន​ព្រម និង​នៅ តែ​បន្ត​ធ្វើ​​ការ​ទំនាក់ទំនង​ជាមួយគ្នា លើស​ដើម​។ អ្វី​ដែល​​គួរ​ឱ្យ​ឈឺចាប់​ជាង នេះ​ទៅទៀត​នោះ គឺ​ពួកគេ​ទាំងពីរ​នាក់ បាន​រួម​គ្នា​បង្ក​ហិង្សា​មក​លើ​រូបលោក (​គុណ ប៊ុន​ថា​) ទាំង​កំរោល ខណៈ ពេល​គាត់​ឃើញ​គេ​ទាំងពីរ​នាក់​នៅ ជាមួយគ្នា ដោយ​គ្រាន់តែ​រូប​គាត់ ធ្វើការ សួរនាំ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ជា​ចុងក្រោយ គាត់​គ្មាន​ជម្រើស​ក៏បាន​ដាក់ ពាក្យបណ្ដឹង​តាមផ្លូវ​ច្បាប់​តែម្ដង ដោយ សង្ឃឹមថា លោក​នឹង​ទទួល​បាន​ភាព យុត្តិធម៌​និង​កិត្តិយស​ក្នុងនាម​ជា​ប្ដី​ស្រប ច្បាប់ ៕