សមត្ថកិច្ច​ បញ្ជាក់​ថា ​​ដង​ផ្លូវ​ពី​សៀមរាប​ទៅ​កាន់​ភ្នំ​ក្រោម ​គ្មាន​ក្រុម​បង​ធំ​បង​តូច​ ​ចាំ​ស្ទាក់​វាយ​ឫ ប្លន់​ពលរដ្ឋ​​ ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ

4250
សមត្ថកិច្ច​ បញ្ជាក់​ថា ​​ដង​ផ្លូវ​ពី​សៀមរាប​ទៅ​កាន់​ភ្នំ​ក្រោម ​គ្មាន​ក្រុម​បង​ធំ​បង​តូច​ ​ចាំ​ស្ទាក់​វាយ​ឫ ប្លន់​ពលរដ្ឋ​​ ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ

 

សៀមរាប ៖ ​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការ​ នគរបាល​ក្រុង​សៀមរាប ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ស្ថាន​ភាព​នៅ​លើ​ដងផ្លូវ​ចាប់ពី​កែង​ផ្លូវបំបែក​រង្វង់​មូល​បេនឡាន​ផ្សារ​ចាស់​រហូត​ទៅដល់​ភ្នំ​ក្រោម​គឺ​ ស្ថិត​ក្នុង​ភាព​ប្រក្រតី​ជា​ធម្មតា​នោះទេ ​គ្មាន​អ្វី​ប្រែប្រួល​គួរឲ្យ​កត់សំគាល់​ពី​បញ្ហា​សន្តិសុខ​សំរាប់​អ្នក​ដំណើរ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ពេលយប់​ព្រលប់​ដូចជា​ពាក្យ​​ចចាម​អារ៉ាម​នោះ​ទេ។

លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង​ បញ្ជាក់​ទៀតថា ​ផ្លូវ​មួយ​ខ្សែ​នេះ ​គឺ​យប់​ឡើង​តែងតែ​សំបូរ​អ្នក​ចេញ​ពី​ធ្វើការ​ងារ​តាម​អូ​តែ​ល ​គេ​ជិះ​ម៉ូតូ​ពី​ក្នុង​ក្រុង​សៀមរាប ​ទៅផ្ទះ​ពួកគេ​វិញ​នៅ​ពេល​យប់​ខ្លះ​មាន​រហូត​ដល់​ម៉ោង​១២​យប់​ទៀតផង ។ ហើយ​បើ​និយាយ​ចាប់ពី​ម៉ោង​២​ទៀបភ្លឺ​គឺ​ផ្លូវ​នេះ​សំបូរ​បងប្អូន​អ្នក​រកស៊ី​ដឹក​ត្រី​ បាន​នាំគ្នា​ធ្វើ​ដំណើរ ​ដឹក​ត្រី​ពី​មាត់ទន្លេ​នៅ​តំបន់​ចុង​ឃ្នា​ស ​ភ្នំ​ក្រោម​ ឡើងមក​លក់​នៅតាម​ទីផ្សារ​ នៅក្នុង​ក្រុង​សៀមរាប​ ផងដែរ! ​និយាយ​រួម​ផ្លូវ​នេះ​ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ជាហូរហែ​មិន​មាន​អ្វី​ប្លែក​ទេ​​។

លោក​បញ្ជាក់​ថា ​រាល់​សមត្ថកិច្ច​តែងតែ​មានការ​ចន្លោះប្រហោង​ខ្លះ​ហើយ ​តែ​វា​មិន​ មែន​ជា​រឿង​ធំដុំ​នោះទេ​ បើជា​រឿង​ធំៗ​គឺ​សមត្ថកិច្ច​ប្រឹងប្រែង​ទប់ស្កាត់​មិន​ឲ្យ​កើតមាន​នោះទេ​។

​ អ្នក​ព័ត៌​មាន​ យើង​បាន​ជិះ​ឆ្លងកាត់​ តាមផ្លូវ​នេះ ​កាលពី​យប់ម៉ិញ​ ពី​ចំណុច​កុមារ​កំព្រា​រហូតដល់​ជើងភ្នំ​ក្រោម​២ ​ត្រឡប់​ដោយ​ជិះ​ម៉ូតូ​តែ​ម្នាក់​ ឯង ​ចង់​ឃើញ​ថា​ មែន​អត់​ ? ​បើ​តាម​ការពិនិត្យ​ស្ថានភាព​តាម​ដងផ្លូវ​នេះ ​គឺ​មាន​សភាព​ស្ងប់ស្ងាត់​ហាក់​ដូច​ជា​មិន​មាន​ឃើញ​ក្រុម​ ក្មេងស្ទាវ ​ណា​ចេញ​មក​អង្គុយ​ប្រមូល​ផ្ដុំគ្នា​នោះ​ទេ! ​យូរៗ​ម្ដង​ឃើញ​អ្នក​ដំណើរ​ជិះ​ពី​ក្រុង​សៀមរាប ​ជិះ​ម៉ូតូ​ក្នុង​លក្ខ​ណះ​ស្រវឹង​និយាយ​គ្នា​ខ្លាំងៗ​ទំនងជា​ពួកគេ​មកពី​កន្លែង​ផឹកស៊ី​សប្បាយ​នៅ​ក្នុង​ក្រុង​រួច​ត្រឡប់​ទៅផ្ទះ​ពួកគេ​វិញ​តែប៉ុណ្ណោះ​។

អាជីវករ​អ្នកលក់ដូ​ពេលយប់​នៅ​លើ​ ផ្លូវ​នេះ ​បាន​ឲ្យ​ដឹងថា​ ផ្លូវ​នេះ​មិន​មាន​ន​រណា​ចាំ​កាក់​ប្លន់​ទេ ​ពូ​អើយ ​កុំ​ភ័យ​អង្គុយលេង​កន្លែង​ខ្ញុំញ៉ាំអី​សិន​ទៅ​ ។ ​អ្នក​សារ​ព័ត៌មាន​យើង​សួរ​អំពី​ពួក​ក្មេង​ទំនើង​ស្ទាវ​តើ​មាន​ដែល​ដឹង​ថា​ ស្ទាវ​ណា​សំកុក​ចាំ​ស្ទាក់​វាយ​នៅ​តាម​ផ្លូវ​ទេ​? ​ហើយ​អាជីវករ​អ្នក​លក់​ម្នាក់​​និយាយ​ថា ​បើ​និយាយ​ស្ទាវ​វិញ​មិន​អត់​ទេ!​ តែ​ជា​ស្ទាវ​ក្នុង​ភូមិ​តែ​ពួក​ស្ទាវ​តាម​ភូមិ​អស់​នឹង​មិន​ដែល​ឃើញ​ចេញ​មក​ថ្នល់​ផង​។ឯ​ពាក់​ចចាមអារ៉ាម​ថា​ ចាំស្ទាក់កាប់អ្នកដំណើរនោះ ​តាម​ពិត​វា​កាប់​ចាក់​គ្នាវាទេ ​យូរៗ​លឺ​ម្ដង​មែន ​តែ​វាយ​កាប់​ចាក់​តែ​គ្នា​វា​នឹង​។

​អ្នក​យក​ព័ត៌មាន​យើង​អង្គុយ​នៅ​កន្លែង​អ្នក​លក់ដូ​រនៅ​ផ្លូវ​នេះ​ពេលយប់​ក៏​បាន​ឃើញ​អ្នក​រកស៊ី​ដឹក​ត្រី​មក​ឈប់​ ចាក់​សាំង​ក៏​ឆ្លៀត​ភ្ជាប់​សំនួរ​ពី​បញ្ហា​សន្តិ​សុវត្ថិភាព​លើ​ដង​ផ្លូវ​នេះ​តែម្ដង​ ស្ត្រី​វ័យ​ជាង​៣០​បាន​និយាយ​ក្នុង​សំ លេង​អ្នក​ទន្លេ​ថា​ ខ្ញុំ​រកស៊ី​ដឹក​ត្រី​ពី​ភ្នំ​ក្រោម​មក​លក់​នៅ​ផ្សារ​លើ​ជិត​៥​ឆ្នាំ​ហើយ​មិន​ដែល​ឃើញ​អ្វី​គួរ​ឲ្យបារម្ភ​នោះ​ទេ ​?

ពាក់ព័ន្ធ​ចចាមអារ៉ាម ​តាម​ដងផ្លូវ​នេះ​គ្មាន​សន្តិសុខ​នោះ​ផងដែរ​ លោក ​នួន ​ស័ក្តិ​ចំរើន​រិ​ទ្ធ ​អធិការរង​ក្រុង​សៀមរាប ​បាន​ឲ្យ​ដឹងថា​ បញ្ហា​ក្រុមក្មេង​ស្ទាវ​ជា​កូនក្មួយ​អ្នកធំ​ចាប់​កាប់​អ្នក​ដំណើរ​នោះ​គឺ​មិន​ពិត​ទេ​! ​ លោក​ សត​ ណា​ឌី​ ស្នងកា​នគ​របាល​ខេត្ត​សៀមរាប​  បាន​ចង្អុល​បន្ថែម​ពី​ សំណាក់​លោក  ទិ​ត្យ ណា​រ៉ុង ​អធិការ​នគ​របាល​ក្រុង​សៀមរាប ​ផងដែរ​។  លោក​ បាន​ដឹកនាំ​កំលាំង​ ចុះ​ស៊ើបអង្កេត​ភ្លាម​ជនរងគ្រោះ​ បាន​ឲ្យ​សមត្ថកិច្ច​​ដឹង​ថា ​គេ​មិនបាន​ស្គាល់​ច្បាស់​អ្នក​កាប់​នោះទេ​!​ហើយ​ពេល​ត្រូវ​គេ​កាប់​ភ្លា​ម​ ក៏​មិនបាន​មក​ប្ដឹង​សមត្ថកិច្ច​ ដែ​រ​ ដោយ​សារ​ខ្លួន​មិន​ស្គា​ល់​ពី​អ្នក​កាប់​មក​ប្ដឹង​សមត្ថកិច្ច​​ក៏​មិន​ដឹង​ថា ​ម៉េច​ ! ឲ្យ​សមត្ថកិច្ច​​ជួយ​ក៏​វា​ពិបាក​រក​ដែរ​ ​មក​ពី​មិន​ដឹង​មិន​ស្គាល់​ពួក​អ្នក​កាប់​នោះ​​ ៕

ល័យ វាសនា

សមត្ថកិច្ច​ បញ្ជាក់​ថា ​​ដង​ផ្លូវ​ពី​សៀមរាប​ទៅ​កាន់​ភ្នំ​ក្រោម ​គ្មាន​ក្រុម​បង​ធំ​បង​តូច​ ​ចាំ​ស្ទាក់​វាយ​ឫ ប្លន់​ពលរដ្ឋ​​ ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ
សមត្ថកិច្ច​ បញ្ជាក់​ថា ​​ដង​ផ្លូវ​ពី​សៀមរាប​ទៅ​កាន់​ភ្នំ​ក្រោម ​គ្មាន​ក្រុម​បង​ធំ​បង​តូច​ ​ចាំ​ស្ទាក់​វាយ​ឫ ប្លន់​ពលរដ្ឋ​​ ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ

ពលរដ្ឋ​កំពុង​មាន​ការ​ព្រួបារម្ភ ​បញ្ហា​ អសន្តិសុខ ​នៅក្រុង​​សៀមរាប​ ដោយ​ល្បី​ថា​ក្មេង​ទំនើង​ជា​កូន​ក្មួយ​អ្នកធំ​ ប្រើ​ដាវ​សាំ​រ៉ៃ​កាប់​ពលរដ្ឋ​ស្លូតត្រង់​គ្មាន​ញញើត​ដៃ